សូមកុំដាច់ចិត្តអូសរំលងអី...ទាហានកំសត់ រងគ្រោះដោយសារគ្រាប់មីន បណ្តាលឲ្យពិការដៃ ពិការភ្នែកទាំងសងខាង​ រាល់ថ្ងៃសូម្បីតែលុយបង់ថ្លៃបន្ទប់ជួលក៏គ្មានដែរ...(មានវីដេអូ)
-

បុរសម្នាក់រងគ្រោះថ្នាក់ដោយសារគ្រាប់មីន កាលពីជំនាន់ ឆ្នាំ១៩៩៣ នេះបើយោងតាមការបង្ហោះវីដេអូរបស់ព្រះតេជគុណ កក្តដា សុភ័ណ្ឌ។ រាល់ថ្ងៃ បងប្អូនប្រុសពិការ រស់នៅក្នុងបន្ទប់ជួលតូចមួយ ជាមួយគ្រួសារ ហើយសព្វថ្ងៃនេះពិតជាលំបាកខ្លាំងមែនទែន សូម្បីតែលុយឲ្យថ្លៃផ្ទះជួលក៏មិនមានដែរ។ យ៉ាងណាមិញ ព្រះតេជគុណ ក៏បានបន្ថែមនៅក្នុងគណនីហ្វេសប៊ុករបស់ព្រះគុណម្ចាស់ថា៖

"សូមមេត្តាជួយ Share ម្នាក់មួយផងបានទេទាំងអស់គ្នាដើម្បីជួយដល់បងប្រុសដែលត្រូវជាអតីតទាហានដែលត្រូវពិការដៃនិងពិការភ្នែកដោយសារតែគ្រាប់មីង ពិតជាគួរអោយអាណិតណាស់សូម្បីតែប្រពន្ធភ្នែកក៏មើលឃើញតិចៗទៀត ហើយត្រូវធ្វើការអោយគេដើម្បីយកលុយមកបង់ថ្លៃបន្ទប់គេងនិងចិញ្ចឹមប្តីនិងកូនស្រីមួយទៀត ដោយសារតែគាត់មានជីវភាពក្រីក្រលំបាកណាស់ចឹងហើយសូមញាតិញោមដែលមានសទ្ធាជ្រះថ្លាមេត្តាបរិច្ចាកថវិកាផ្ទាល់ខ្លួនម្នាក់តិចជួយដល់ពួកគាត់ម្នាក់តិចផងបានទេ??សំរាប់ព័ត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ☎087313246"
មានវីដេអូ៖ ប្រភព៖ Kakada Sophorn