រសជាតិជីវិត បេក្ខជនប្រលងបាក់ឌុបឆ្នាំនេះ!!! ឃើញថាមានអ្នកសន្លប់និងខ្យល់គ ច្រើនមែនទែន សូម្បីតែអ្នកសង្កេតការណ៍ ក៏ដួលសន្លប់តាមបេក្ខជនប្រលង....
-

ប្រឡងមធ្យមសិក្សាទុតិយភូមិបានឈានមកដល់ថ្ងៃទី២ហើយ ក៏ជាថ្ងៃចុងក្រោយដែរសម្រាប់បេក្ខជនប្រឡងទូទាំងខេត្ត។ មិនខុសពីរាល់ឆ្នាំបេក្ខជនប្រឡងតែងមានបញ្ហាសុខភាព ក្នុងពេលដំណើរការប្រឡង។ ជាក់ស្ដែងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ មានបេក្ខជនខ្លះសន្លប់ស្ដូកស្ដឹង ខ្លះទៀតត្រូវសរសេរលើរថយន្តសង្គ្រោះបន្ទាន់ខ្លះទៀត ត្រូវគណៈកម្មការជួយកោសខ្យល់ក្រហមដូចភ្លើងពេញខ្នង ខ្លះព្យួរសេរ៉ូមដូចអ្នកជំងឺច្រើនថ្ងៃខ្លះទៀត ត្រូវបានគេបីត្រកងទាំងប្រញាប់ប្រញាល់។ មិនតែប៉ុណ្ណោះសូម្បីអ្នកសង្កេតការណ៍ដែលត្រូវឃ្លាំមើលអ្នកប្រឡង ក៏ត្រូវខ្យល់ចាប់បាត់បាត់ក មិនចាញ់បេក្ខជនឡើយ៕