សូមប្រុងប្រយ័ត្នទាំងអស់គ្នា...បងស្រីម្នាក់ហួសចិត្តពេក បោកកូនជ្រូកមក លុយបែរជាដុះផ្សិតអស់ នេះគឺជាទីមួយហើយ...(មានវីដេអូ)
-

ការសន្សំលុយពិតជាច្រើនរបៀបសម្រាប់ពុកម៉ែ បងប្អូន ធ្វើការសន្សំ គ្រាន់តែការជ្រើសរើសរបៀបនៃការសន្សំរបស់អ្នក ត្រឹមត្រូវឬយ៉ាងណា?។ ជាក់ស្តែងដូចនៅក្នុងវីដេអូមួយ ដែលបងស្រីម្នាក់ទើបតែធ្វើការបង្ហោះ លើបណ្តាញសង្គម ដើម្បីឲ្យពុកម៉ែ បងប្អូន ធ្វើការគិត ពិចារណា​ចំពោះការខាតបង់ នូវប្រាក់កាក់របស់លោកអ្នក ដែលរូបគាត់ធ្វើការសន្សំដោយដាក់កូនជ្រូក តែពេលនេះគាត់បានបង្ហោះសារហួសចិត្ត និងឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះការទិញកូនជ្រូក មកសន្សំលុយផងដែរ។ នៅក្នុងគណនីមួយដែលមានឈ្មោះថា Muy Kon Kat គាត់បានរៀបរាប់ថា៖

"ហួសចិត្តណាស់ថ្ងៃនិងជួយស៊ែរម្នាក់មួយផងអេាយអ្នកទាំងអស់គ្នាបានដឹង ថ្ងៃនេះញុំជួបខ្លួនឯងផ្ទាល់លើកទីមួយហើយ??"។ ក្រោមការហួសចិត្តនោះផងដែរ ម្ចាស់គណនីក៏៏បានប្រាប់ថា "លុយរបស់គាត់ដែលបានសន្សំនេះ មានក្រដាសប្រាក់ ១០០ដុល្លារ និងក្រដាស៥ម៉ឺនរៀល តែពេលនេះ ត្រូវបានដុះផ្សិតខូចលុយអស់ទៅហើយ"
ភ្លាមនោះក៏មានបងប្អូនជាច្រើនចូលមកខមិន ដោយមានអ្នកខ្លះបង្ហាញពីហួសចិត្ត និងអ្នកខ្លះទៀត ចេញសារលក្ខណៈលេងសើចថា "អត់​ដាក់​ចូល​ទូរទឹកកក​អញ្ចឹង​ហើយ​ ??"។
មានវីដេអូ៖ ប្រភព៖ Muy Kon Kat