គ្រាន់តែប្រលងទី១២ចប់ កូនទំពាំងមួយដើមនេះ បានរត់មកអោបខ្ញុំ ដោយទឹកភ្នែករលីងរលោង ហើយពោលពាក្យដោយខ្សឹកខ្សួលថា ប៉ាកូនសូមទោស ព្រោះកូនធ្វើ.....!
-

ក្រោយការប្រលងសញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្ត ថ្នាក់មធ្យមសិក្សាទុតិយភូមិនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២ បានបញ្ចប់ទៅដោយជោគជ័យហើយនោះ កូនទំពាំងមួយដើមនេះ បានរត់មកអោបខ្ញុំដោយទឹកភ្នែករលីងរលោងហើយពោលដោយខ្សឹកខ្សួលថា ប៉ាកូនសូមទោស...! ព្រោះកូនធ្វើមិនបានល្អជូនប៉ា...!

ក្រោយការដេញដោលនិងសាកសួរទើបដឹងសាច់រឿងនឹងយល់ពីគោលដៅពិតរបស់គេដែលចង់ក្លាយទៅជាឫស្សីមួយដើមដ៏រឹងមាំ និងត្រង់ល្អ។ ក្រោយមកគេសើច ហើយបញ្ជាក់ថា សម្រាប់ជ័យលាភីនៃការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនោះ កូនពិតជាទទួលបានយ៉ាងពិតប្រាកដដោយការជឿជាក់ ប៉ុន្តែនិទ្ទេសA ដែលកូនសន្យាជាមួយប៉ានោះប្រហែលជាភ្លាត់ស្នៀតហើយប៉ា កូនសោកស្តាយណាស់...! ហើយគេបានបង្ហាញពីការកំណត់ពិន្ទុជាប់ធ្លាក់ និងការគណនាពិន្ទុដើម្បីកំណត់និទ្ទេសឲ្យខ្ញុំដឹងដោយបញ្ជាក់ថា÷
▪ពិន្ទុសរុប ៥០០ ពិន្ទុ ▪ពិន្ទុប្រឡងជាប់= ២៣៧ពិន្ទុឡើង ▪និទ្ទេសA= ៥០០×០.៩= ៤៥០ ▪និទ្ទេសB= ៥០០×០.៨= ៤០០ ▪និទ្ទេសC= ៥០០×០.៧= ៣៥០ ▪និទ្ទេសE= ៥០០×០.៦= ៣០០