សូមបងប្អូន ប្រុងប្រយ័ត្នរថយន្ត របស់លោកអ្នកផង!!! នេះជាសកម្មភាពចោរលួចរថយន្តបាឡែន នៅខេត្តព្រះសីហនុ កាលពីយប់មិញនេះ ខេត្តព្រះសីហនុ ឥឡូវរញ៉េរញ៉ៃដល់ហើយ ស្អីក៏មានដែរ......(មានវីដេអូ)
-

ក្រុងព្រះសីហនុៈ​ (ឃ្លីប Video សង្ខេប) ដែលពលរដ្ឋប្រាប់ថា រថយន្តមួយគ្រឿងដែលម្ចាស់ចតមុខផ្ទះត្រូវចោរចូលលួច នៅម៉ោង​២ៈ៣០​នាទីយប់​ រំលងអាធ្រាត្រឆ្លង ចូល​ថ្ងៃ​ 21/08/2018 នៅផ្លូវអូរមួយជិត​ផ្សារ​លើ​។ រថយន្តនេះ​ម៉ាកបាឡែន មានផ្លាកលេខ​ ភ្នំពេញ​ 2T​ 6624​ ពណ៍ទឹកប្រាក់​។ ម្ចាស់រថយន្តជូនដំណឹងថា បើបងប្អូនបានឃើញភិនភាគដូចខាងលើ សូមជួយផ្តល់ដំណឹងផងតាម Tel.011 626 434​. 015 828 279 និងមានជូនជាសាគុណ ៕