នារីម្នាក់ ពរកូន៤ខែ ទៅរកប្តីដល់ផ្ទះ តែខាងប្រុស បានបោះពាក្យថា យកនាងគ្រាន់តែលេងសើចតែប៉ុណ្ណោះ…(បើចង់ដឹងសាច់រឿងថាយ៉ាងណានោះ តោះទស្សនាវីដេអូទាំងអស់គ្នា ហើយតើឪពុកម្តាយខាងប្រុសគាត់មានប្រសាសន៍យ៉ាងណាមកខាងស្រីវិញ)
-

ភ្នំពេញ៖ នារីម្នាក់បីកូនអាយុ៤ខែ ដើររកស្វាមីឥតខាន់ស្លា ដែលបានរួមរស់ជាមួយគ្នាអស់រយៈពេលជាយូរមកហើយ ហើយថែមទាំងមានចំណងដៃកូនស្រីមួយដ៏ស្រស់ស្អាតថែមទៀត។ អ្វីដែលហួសចិត្តនោះ គឺនារីម្នាក់នោះបានប្រាប់ថា បុរសកំហូចជាប្រធានផ្នែកទីផ្សារក្រុមហ៊ុនឯកជនមួយ បានប្រើកាយវិការសុភាពបុរសក្លែងក្លាយ​លួង​លោម​នាងជាកូនចៅរហូតឈានដល់ដំណាក់កាលរួមរស់ជាមួយគ្នាដោយគ្មានចំណងអាពាហ៍ពិពាហ៍ រហូតមាន មានកូន។ ក្រោយពីសម្រាលកូនបាន៤ខែទៅហើយ ចេះតែបាត់ដំណឹងប្តីសូន្យ រូបនាងភ័យជាខ្លាំង ក្រែងប្តីរបស់ខ្លួនមានបញ្ហាអ្វី ក៏បានដើររករហូតដល់ផ្ទះបុរសរូមនោះទាំងកូនទើបតែបាន៤ខែ នៅភូមិជម្ពូវ័ន១ ​​​​​​​​​សង្កាត់ចោ​​​​​​​​​មចៅ៣ ខណ្ឌ​​​​​​​​​​ពោធិ៍សែ​​​​​​​​​​​​​នជ័យ។ ដោយសារតែបានក្រេបរស់ជាតិស្នេហ៍អស់ហើយ បុរសរូបនោះមានបំណងដោះដៃរូបនាង និងកូនស្រីចោល ពេលទៅដល់ផ្ទះខាងប្រុស គេមិនព្រមទទួល និងមិនចេញមកដោះសា្រយជាមួយនាងសោះ បុរសរូបនោះបានប្រាប់ម្តាយឲ្យប្តឹងទៅប៉ូលីស ចាប់នាងដាក់គុកអស់រយៈពេល៣យប់ទៀត។

នារីអភ័ព្វ ឈ្មោះ សៀង ពិសី វ័យ ២៦ឆ្នាំ បានប្រាប់ពីរឿងរ៉ាវរបស់ខ្លួនតាមរយៈ ABC ថា "នាងនិងស្វាមីរបស់គាត់ បានធ្វើការជាមួយគ្នា ហើយស្វាមីរបស់គាត់ជាប្រធានផ្នែក ព្រមទាំងបានស្រលាញ់គ្នាអស់រយៈពេលមួយឆ្នាំហើយ ហើយក៏មានកូនមួួយ បន្ទាប់មកបុរសដែលត្រូវជាស្វាមីនឹងក៏បានដឹងថា នារីម្នាក់នឹងគាត់កូនដែរ។ ក្រោយពេលដឹងដំណឹងនេះហើយ បុរសរូបនោះក៏ចាប់ផ្តើមដោះដៃពីនាង រហូតដល់សំរាលកូនហើយបានបួនខែ នាងក៏បានមករកប្តីរបស់នាងនៅផ្ទះ ភូមិជម្ពូវ័ន១ ស្រាប់តែបុរសជាស្វាមីរូបនេះ បានប្រាប់ម្តាយថា ឲ្យប្តឹងប៉ូលីសចាប់នាងទៅ"។
អ្វីដែលមិននឹកស្មាន នោះគឺបុរសរូបនោះ គាត់បាននិយាយថា "គាត់គ្រាន់តែយកនារីម្នាក់នោះ ជាស្រីលេងសើចតែប៉ុណ្ណោះ"
មានវីដេអូ៖ ប្រភព៖ ABC FB