អាឪតិរច្ឆាន សូម្បីតែកូនខ្លួនឯង ក៏ធ្វើទៅរួចដែរ!!! នាំកូនស្រីទៅចង់គោក្នុងព្រៃក្បែរផ្ទះ ឃើញស្ងាត់គ្មានមនុស្ស ចាប់រំលោទកូនខ្លួនឯង បានសំរេច៣ដង
-

សៀមរាបៈ នៅ​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិ​សណ្ដាន់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប។ ដោយសារទ្រាំនឹងទង្វើដ៍ថោកទាបរបស់ប្តីមិនបាន ស្ត្រីដែលជាប្រពន្ធ បានសំរេចចិត្តទៅប្តឹង​សមត្ថកិច្ច​ឲ្យចាប់ឃាត់ខ្លួនបុរសម្នាក់ត្រូវ​ជា​ប្តី​​ ក្រោយពីអាប្ដីថោកទាបរូបនេះ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតបានសំរេច៣ដង។

ម្ដាយក្មេងស្រីរងគ្រោះមានឈ្មោះខួច រ៉ា អាយុ ៣២ឆ្នាំ។ រីឯក្មេងស្រីរងគ្រោះមាន ឈ្មោះ ជ ស ស រ ភេទ​ស្រី អាយុ ១១ឆ្នាំ។ ចំណែកប្ដីថោកទាបមានឈ្មោះ ឈន់ ជាស ភេទ​ប្រុស អាយុ ៣៥ឆ្នាំ រស់នៅ​ភូមិ​សណ្ដាន់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ។ ក្មេងស្រីររងគ្រោះបាន​ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ​ នៅ​ចំនុច​ក្នុងព្រៃក្បែរ​ផ្ទះ​ ខ្លួន​បាន​ទៅ​ចង​គោ​ជាមួយ​ឪពុក​នៅ​ចំនុច​កន្លែងកើតហេតុ​ខាងលើ ហើយ​ត្រូវ​ឪពុក​ចាប់រំលោភ​រហូត​បានសម្រេច និង​គំរាមថា​និង​សម្លាប់​បើសិនជា​ប្រាប់​ម្ដាយ​និង​យាយ។ រីឯជនសង្ស័យ​បាន​និយាយថា រូបគាត់​ពិតជា​បាន​រំលោភ​ទៅលើ​ជនរងគ្រោះ​បាន​ចំនួន៣ដង​ពិតប្រាកដ​មែន។
ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​អង្គរធំ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិ​វិធ​ច្បាប់៕