សូមបងប្អូន ប្រុងប្រយ័ត្នផង កម្ពស់ទឹកទន្លេមេគង្គក្រចេះ បានឡើងលើសកម្រិតប្រកាសអាសន្នហើយ
ក្រចេះ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ឲ្យដឹងថាកម្ពស់ទឹកទន្លេមេគង្គក្រចេះ បានហក់ឡើងដល់២២,១៩ម៉ែត្រ ដែលជាកំរឹតត្រូវប្រកាស់អាសន្នត្រឹមតែ២២,០០ម៉ែត្រប៉ុណ្ណោះ សូមឲ្យបងប្អូនប្រជាពលរដ្ខដែលរស់នៅតាមដងទន្លេ បឹង ព្រែក ត្រូវមានការប្រុងប្រយ័ត្ននឹងត្រៀមលក្ខណៈដើម្បីជម្លៀសចេញដែលរងគ្រោះដោយសារទឹកជំនន់ជាបន្ទាន់។
មន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា បច្ចុប្បន្នស្ថានភាពមានព្យុះភ្លៀង និងទឹកទន្លេមេគ្គបង្កអោយកម្ពស់ទឹកមានសភាព បន្តហក់ឡើងជារៀងរាល់ថ្ងៃ។ រហូតមកដល់ពេលនេះ តាមបណ្តាស្រុកនៅជាប់ដងទន្លេមេគង្គ នៃខេត្តក្រចេះ មានស្រុកចំនួន៤ ដូចជាស្រុកព្រែកប្រសព្វ ស្រុកឆ្លូង ស្រុកចិត្របុរី និងស្រុកសំបូរ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ជន់លិចយ៉ាងធ្ងន់ធ្ងរ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។