លោកឧកញ៉ា ឌួង​​​​​​​​​ ឆាយ សូមទោសដល់ពូមីង បងប្អូន និងអាជីវករលក់សាច់ជ្រូកទាំងអស់ លោកមិនដែលមានចេតនាចង់អោយមានផលប៉ះពាល់ ដល់....
-

នៅលើផេក ផ្ទាល់ខ្លួនរបស់លោកឧកញ៉ា ឌួង​​​​​​​​​ ឆាយ កា​​​​​​​​​លពី​យប់មិញ​​​​​​​​​​ថ្ងៃទី​១៦ ខែ​​​​​​​​​កញ្ញា បានបង្ហោះសារ អមជាមួយនិងការអំពាវនាវដល់​ពល​​​​​​​​​រដ្ឋ​ខ្មែរ​​​​​​​​​ ផ្អាកទិញសាច់ជ្រូកមក​បរិភោគមួយរយៈពេលសិន ដើម្បី​​​​​​​​​​ចៀសវាង​ហា​​​​​​​​​​និភ័យ​​​​​​​​​គ្រោះថ្នាក់​ដ​​​​​​​​ល់​សុខភា​​​​​​​​​​​​​​​​​​​​​​​​ព ។​

នៅលើផេករបស់លោក លោ​​​​​​​​​ក​ឧកញ៉ា មានមនុស្សក៏មានការគាំទ្រ និងមានការចែករំលែក ចំណែកមនុស្សមួយចំនួនទៀតក៏មិនបានគាំទ្រ​ បន្ទាប់ពីបានឃើញរូបភាពសត្វ​ជ្រូក​​​​​​​​​ងាប់​អណ្តែត​ក្នុង​​​​​​​​​​​ទឹក នៅ​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ទ្រុង​កសិដ្ឋាន ហើយរឿងនេះមានតាំងពីឆ្នាំ ២០១៧ ​​​​​​​​​មក​ម្លេះ ។ នៅក្នុងនោះផងដែរ លោក​ឧកញ៉ា ពុំបាន​ប​​​​​​​​​ញ្ជាក់​ទីតាំង និង​​​​​​​​​​កាល​បរិ​ច្ចា​​​​​​​​​​ទ​ឲ្យ​បានច្បា​​​​​​​​​​ស់លាស់​អំ​​​​​​​​​ពី​ករណី​​​​​​​​​នេះ​ ជាហេតុធ្វើមានផលប៉ះពាល់ដល់ម្ចាស់អាជីវកម្មជ្រូក និងអាជីរករលក់សាច់ជ្រូកនៅលើទីផ្សារក្នុងស្រុកជាច្រើនមានការមិនពេញចិត្តផងដែរ។
ក្រោយពីបានឃើញដូចនេះ ​លោក​បណ្ឌិត ម៉ុង ឬ​ទ្ធី បាន​ខំ​មិន​ប្រតិ​​​​​​​​កម្ម​តប​ទៅ​ឧក​​​​​​​​​ញ៉ា ឌួង ឆា​​​​​​​​​​​​​​​​​​​​យ ថា៖ "អ្នក​ដែល​​​​​​​​​​​សរសេរ​លាក់​​​​​​​​​​លៀម​មិ​​​​​​​​​​​​​​​​​​​​​​​​ន​ដាក់​កាលបរិច្ឆេទ​ឲ្យ​បានច្បាស់លាស់ គឺជា​​​​​​​​​​មនុស្ស​មាន​​​​​​​​​ចេតនា​អា​​​​​​​​​​​​​​​​​​​ក្រក់ ។ នៅពេលនេះ​គ្មាន​ទឹកជំនន់​ជ​​​​​​​​​​ន​លិច​​​​​​​​​​​​​​​​​​​ងាប់​ជ្រូក​នៅ​វៀតណាម​ដូច​ក្នុង​រូបភាព​​​​​​​​​​​នេះ​ទេ បើតា​​​​​​​​​ម​មើលទៅ​រូប​​​​​​​​​ភាព​នេះ​កា​​​​​​​​​លពី​ឆ្នាំទៅ​​​​​​​​​​មិញ​ទេ​​​​​​​​​​ 2​​​​​017"
យ៉ាងណាមិញក៏មានលេង​អ៊ី​ន​​​​​​​​​​ធើរ​ណែ​ត​ជាច្រើ​​​​​​​​​ន​ទៀត​ ចូលរួមបញ្ចេញប្រតិកម្ម និងការព្រួយបារម្ភថា ៖«​លោក​ឧក​​​​​​​​​ញ៉ា​និយាយ​ចឹ​ង​​​​​​​​​​ប៉ះពាល់​ច្រើ​​​​​​​​​នណាស់ សំរា​​​​​​​​​​​​​​​​​​ប់​អាជីវករ​លក់ដូរ​ត្រឹ​​​​​​​​​មត្រូវ​ក្នុង​ផ្សា​​​​​​​​​រ សំរាប់​​​​​​​​​​​ជ្រូក CP ​​​​​​​​​​​ល្អ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹង​ប្រជាជន​​​​​​​​​​ខ្មែរ​ដែល​​​​​​​​​គ្នា​ខំ​ចិ​ញ្ចឹម​បាន​យ៉ា​​​​​​​​​ង​ល្អ នៅក្នុ​​​​​​​​​ង​ស្រុក សំរា​​​​​​​​​​​​​​​​​ប់​ជ្រូក​យួន សូម​បិទ​​​​​​​​​កុំ​ឲ​ចូលទៅ​វា​​​​​​​​​​រួច​បាត់​​​​​​​​​​​​​​​​​​ហើយ​ ​គួរ​និយាយថា “​មុននឹង​ទិ​​​​​​​​​ញ​សាច់ជ្រូក​ត្រូវ​​​​​​​​​​ពិនិត្យ​​​​​​​​​ថា​ជា​ជ្រូក​​​​​​​​​​សាច់​ស្រល់ រឺ ​​​​​​​​​​មិន​ស្រល់ ប្រសិ​​​​​​​​​​នបើ​បង​​​​​​​​​​ប្អូន​ច​​​​​​​​​​​​​​​​​​​​ង់ដឹង​ចាំ​ខ្មុំ​លំអិត​ដូច​​​​​​​​​​​​​​ ខា​​​​​​​​​​​​​​ងក្រោម 1 ជ្រូក ខ្មែរ # សាច់​របស់​​​​​​​​​​គឺ​​ក្រហម មាន​ក្លា​​​​​​​​​ញ់​ជាប់​ស្បែក​​​​​​​​​​​​​ ​​​​​​​​​នឹង​សាច់​តែម្ដង ​​​​​​​​​មិនមាន​ជាតិ​ទឹ​​​​​​​​​ក​នៅលើ​សា​​​​​​​​​ច់ គឺ​ស្ងួត ទុក​​​​​​​​​​​​បាន​រ​​​​​​​​​​​​​​​​​​​​​យះ​​​​​​​​​ពេល ​​​​​​​​​​​១២​ម៉ោងបើ​​​​​​​​​​ជ្រូក​យួន​​​​​​​​ វា​មាន​​​​​​​​​​ល​​​​​ក្ខ​ណះ​ដូចជា សា​ច់​វា​គឺ​មិនសូវ ក្រហម បែប ស្លែ​ក សា​​​​​​​​​ច់ ជាប់​ស្បែ​​​​​​​​​​​​​​​​​ក ហើយ​នៅលើ​សាច់មា​​​​​​​​ន​ជាតិ​ទឹក ទុក​​​​​​​​​វា​ត្រឹម​រយះពេ​​​​​​​​​ល​បាន ៣​ម៉ោង​​​​​​​​​​ គឺមា​​​​​​​​​​​​​​​​​​ន​ខ្លិន​សារ ?» ។​ «​ខ្ញុំ​ធ្វើ​ជ្រូ​​​​​​​​ក​រស់​​ហើយ​ទិ​​​​​​​ញ​តាម​ភូមិ​​​​​​​​​​​​​​​​​​​​​​​​​តា​ប​​ង​បើ​អត់អោ​​​​​​​​​យ​បងប្អូន​ទាំ​​​​​​​​​ងអស់គ្នា​ទិញ​​​​​​​​​​​ចឹ​ង​ខ្ញុំ​លក់​ម៉េ​​​​​​​​ច​ដាច់​​​​​​​​​​​​​​​​​​​បង​?????គ្រាន់តែ​បង​post​​​​​​​​​ចឹ​ង​គេ​នាំគ្នា​ផ្អើល​​​​​​​​​​​ផ្សា​រហើយ​បង​ចឹ​​​​​​​​​ងៗ​ត​អោយ​​​​​​​​​​អាជីវករ​ឈ​​​​​​​​​ប់​លក់​សាច់ជ្រូ​​​​​​​​ក​ទូទាំងប្រ​​​​​​​​​​​ទេស​​​​​​​​​​​​​​​​​​​​​សិន​មែន​បង​គួ​​​​​​​​​តែ​បង​យល់​ដល់​​​​​​​​​​អ្នកលក់​តាម​​​​​​​​​​​​​​ភូមិ​នឹង​​​​​​​​​​​​​​​​​​​​ផ្សារ​ផង​??» ។​ «​ចុះ​ម៉ា​ក់ញុំ​​​​​​​​​លក់​នៅ​ផ្សារ​?​គាត់​មិនដែល​​យក​ជ្រូក​ងាប់​មក​ល​​​​​​​​ក់​ឱ្យគេ​ទេ ?​ញំ​ុ​សំ​ុ​ទោស​បើ​​​​​​​​​​​​​​​ញំ​ុ​និយាយ​លើស​​​​​​​​​លួស​​​​​​​​​​ ?​បើ​ផ្អា​​​​​​​​​​​​ក​មិន​​​​​​​​​​ឱ្យ​​​​​​​​​​​​​​​​​​​​​​ប្រជាព​​​​​​​​​​​​​​​​​​លរដ្ឋ​ទិញ ចុះ​អ្នក​ដែល​​​​​​​​​​លក់​ត្រឹមត្រូវ មា​​​​​​​​​ន​ប្រាក់​ឯ​​​​​​​​​ណា​មក​ផ្គ​​​​​​​​​ត់ផ្គង់​គ្រួ​​​​​​​​​​​​​​​​​​​​សារ ?​បើ​រាល់ថ្ងៃ​មាន​មុខរបរ​តែ​​​​​​​​​មួយ មិនមាន​​​​​​​​​លុយ​បើក​មុខ​​​​​​​​របរ​ច្រើ​​​​​​​​​​​​​​​​​​ន​ទេ » ។​ ​ទោះយ៉ាង​​​​​​​​ណា បើតាម​ការស្រាវ​​​​​​​​​ជ្រាវរ​បស់​យើង​​​​​​​​​​​​​​​​​ចំពោះ​រូបភាព​ដែល​លោ​​​​​​​​ក​ឧកញ៉ា ឌួង ​​​​​​​​​ឆាយ បង្ហោះ​​​​​​​​​ឡើង​អ​​​​​​​​​​​​​​​​​​​​ម​ជាមួយ​សារ​អំពាវនាវ​របស់លោ​​​​​​​ក គឺ​ត្រូវបាន​​​​​​​​​រកឃើញថា​​​​​​​​​​​​​​​​​​ នេះ​ជា​រូបភា​​​​​​​​ព​នៃ​ហេតុការ​​​​​​​​​ណ៍​ជ្រូក​ល​​​​​​​​​ង់ទឹក​ងាប់​​​​​​​​​ ដែល​បា​​​​​​​​​​​​​​​​​​​​ន​កើតឡើង​តាំងពី​ឆ្នាំ​​​​​​​​​​២០១៧ ​​​​​​​នៅឯ​កសិ​​​​​​​​​​​​​​​​​​​​ដ្ឋាន​ចិញ្ចឹម​ជ្រូ​​​​​​​​ក​មួយកន្លែ​​​​​​​​​ង​ក្នុង​​​​​​​​ស្រុក Yên​​​​​​​​​ Định ខេត្ត​​​​​​​​ Than​​​​​​​​​​​h Ho​​​​​​​​​​​​​​​​​​​​​​​​​​​​​​a ប្រទេស​វៀតណាម ហើយ​វា​​​​​​​​​បាន​បណ្តាល​ឲ្យ​​​​​​​​​​សត្វ​ជ្រូក​​​​​​​​​​ជាង ​​​​​​​​​៤០០០​​​​​​​​​ក្បាល ត្រូ​​​​​​​​​វ​ងាប់​អណ្តែ​​​​​​​​ត​ហើមស្ពីង​​​​​​​​​ៗ​បែប​​​​​​​​​​​​​នេះ ​​​។
បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងៗលើបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជានៅក្នុងផេកផ្ទាល់ របស់លោក ឧកញ៉ា ឌួង​​​​​​​​​ ឆាយ ខណៈពេលនេះលោក ក៏បានបង្ហោះសារសូមទោស ពូមីងបងប្អូន ដែលបានបង្ហោះព័ត៏មានខុសឆ្នាំនោះ។ លោក ឌួង​​​​​​​​​ ឆាយ បានរៀបរាប់ថា៖ "សូមទោសពូមីងបងប្អូនដែល ADMIN FB PAGE របស់ខ្ញុំបានបង្ហោះករណីរឿងជ្រូកដោយសារមើលព័ត៍មានខុសឆ្នាំ, ខ្ញុំទើមតែចុះពីយន្តហោះយប់មិញមកពីប្រទេសសឹង្ហបុរីដោយអស់កំលាំងពេកក៏បានគេងលក់ទើបតែភ្ញាក់ពីដំណេកបានឃើញហើយស្រាវជ្រាវដោះស្រាយ, ហើយអ្វីៗដែលខ្ញុំព្យាយាមធ្វើកន្លងរហូតមកគឺដើម្បីចែករំលែក និងបារម្ភពីសុខភាពរបស់ពូមីងបងប្អូនទាំងអស់គ្នា, ហើយក៏មិនដែលមានចេតនាចង់អោយមានផលប៉ះពាល់ដែរ រឺ ចង់ល្បីដូចអ្នកខ្លះបានគិត និងថាអោយខ្ញុំ។ អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ចរិកពិតរបស់ខ្ញុំច្បាស់ហើយ។ ជាចុងក្រោយសូមពិនិត្រមើលរាល់សាច់ទាំងអស់មុនពេលទិញ សូមអរគុណ និងគោរពស្រលាញ់រាប់អានជានិច្ច ពីខ្ញុំបាទ ឌួង ឆាយ? —————————————————-{ SHARE } សូមពូមីងបងប្អូនទាំងអស់គ្នាកុំទិញសាច់ជ្រូកយកមកធ្វើម្ហូបក្នុងរយៈពេលនេះពីព្រោះសត្វជ្រូក 4,000 ក្បាលបានស្លាប់ក្នុងគ្រោះទឹកជំនន់នៅប្រទេសវៀតណាម។ សូមមេត្តាលោកគយតាមព្រំដែនជួយទប់ស្កាត់ និងបង្រ្កាបផងពីព្រោះអាណិតប្រជាជន និងគ្រួសារយើងទាំងអស់គ្នាក៏ហូបដែរពេលទៅបាយក្រៅ រឺ នៅសាលារៀន"
ដោយ៖ និមល ប្រភព៖រូប ឧកញ៉ា ឌួង​​​​​​​​​ ឆាយ ​