ទឹកចិត្តល្អណាស់បង!!! អរគុណបងប្រុស Phorn Sophal ដែលបានជួយឧបត្ថម្ភ២០មុឺនរៀល ដល់ស្រ្ដីម្នាក់ ដែលសំរាលកូននៅតាមផ្លូវ ពេលទៅមន្ទីពេទ្យ....
-

បើយោងតាមគណនីហ្វេសបុក របស់បងប្រុសម្នាក់មានឈ្មោះ Phorn Sophal បានសរសេររៀបរាប់ថា "ស្ត្រីក្នុងលោក ម្តាយគេ ម្តាយយើង ប្អូនស្រីយើង ប្អូនស្រីគេ បងស្រីគេ បងស្រីយើង ប្រពន្ធគេ ប្រពន្ធយើង គឺខ្ញុំរន្ធត់ចិត្ត អាណិតគាត់ណាស់។ កាលបើបានឃើញ ស្ត្រីម្នាក់មានផ្ទៃពោះ សម្រាលកូនតាមផ្លូវ ខណះប្តីឌុបម៉ូតូទៅមណ្ឌលសុខភាព ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មិនទាន់ដល់ពេទ្យ កាលពីវេលាម៉ោង១០និង៥០នាទី ព្រឹកថ្ងៃទី២៥កញ្ញា ឆ្នាំ២០១៨" ។

បងប្រុសបានបន្ថែមទៀតថា "ខ្ញុំពិតជាអាណិតពួកអ្នក ដោយឥតគណនាបាន ក្នុងនោះ ទោះជាខ្ញុំរៀងខ្សត់បន្តិចក៏ដោយ ក៏ខ្ញុំប្រឹងរកថវិកា ជួយឧបត្ថម្ភដល់អ្នកចំនួន២០មុឺនរៀល។ ដូច្នេះសាមីខ្លួនបើបានដឹងសូមទាក់ទងមកលេខទូរស័ព្ទខ្ញុំផ្ទាល់ ឈ្មោះ ភ័ណ្ឌ សុផល (012895001 -0978888814 ) ដើម្បីទទួលថវិកាពីខ្ញុំដោយទឹកចិត្តបរិសុទ្ធ❤️" ៕