សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានាធិបតីវៀតណាម
-

នៅព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព​ ឯកឧត្តម ត្រាន់ ដាយក្វាង ( Tran Dai Quang) អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨។


ឥស្សរៈជនកម្ពុជាដែលបានអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកជំទាវ កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។


បន្ទាប់ពី​ ពិធីគោរពវិញ្ញាណក្ខណ្ឌ​ សម្ដេចតេជោ​ នឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវៀតណាម​ និងក្រុមគ្រួសារ​ ព្រមទាំងសរសេរនៅលើ​ក្រាំងចូលរួមរំលែកទុក្ខ។ នៅរសៀលថ្ងែដដែលនេះដែរ​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ ក៏នឹងទទួលជួបពិភាក្សាការងារ​ជាមួយ​ ឯកឧត្ដម​ លី​ ណាក់យៀន​ (​Lee Nak-yeon)​ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ​ តាមការស្នើសុំរបស់នាយករដ្ឋមន្ត្រី​ នៃសាធារណរដ្ឋកូរ៉េ​ ៕



ប្រភព៖ Samdech Hun Sen, Cambodian Prime Minister