មហាស្រណោះ លោក វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានទទួលមរណភាព ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។ ទុក្ខសោកមួយនេះ កូនខ្មែរជាច្រើន នឹងចង់ចាំនៅក្នុងដួងចិត្ត សូមឲ្យវិញ្ញាណក្ខន្ធរបស់លោក បេអាត រិចឈ្នឺរ ទៅកាន់ទីសុខ។
ដោយក្តីដឹងគុណចំពោះមហាគុណដ៏ធំធេងរបស់លោក វេជ្ជបណ្ឌិត កូនខ្មែរគ្រប់រូបមានតែបទចំរៀង ដែលជាស្នាដៃកូនខ្មែរ សម្រាប់ជូនលោក នាវេលាចុងក្រោយ ហើយកូនខ្មែរគ្រប់រូបនិងមិនភ្លេចពីការខិតខំ លះបង់ស្ទើរមួយជីវិតរបស់លោក មកជួយកុមារនៅកម្ពុជានោះទេ។
យ៉ាងណាមិញ ក្នុងបទចំរៀងមួយបទ ដែលមានចំណងជើងថា “គន្ធបុប្ផាមហាស្រណោះ” បកស្រាយដោយលោក អ៊ាម វន្នី និងប្អូនស្រី អ៊ុក សុវណ្ណារី បាននឹងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើង នឹកស្រណោះរូបលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ដែលទើបតែទទួលអនិច្ចកម្មកាលពីពេលថ្មីៗកន្លងទៅនេះ។
បទចំរៀងមួយបទនេះ ពិតជាមានន័យ និងអត្តន័យបង្កប់ទៅដោយ ស្នាមញញឹម ការតស៊ូ ព្រមជាមួយនឹងក្តីស្រលាញ់ របស់លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ លោកលើកូនខ្មែរ ទាំងដែលរូបលោកមិនមែនជាខ្មែរផងនោះ។ លោកហ៊ានលះបង់អ្វីៗគ្រប់យ៉ាង មិនថាកំលាំងកាយ ចិត្ត ថវិការ ភាពមេត្តា ការស្រលាញ់ និងក្តៅសណ្តោសប្រណី អមនឹងស្នាមញញឹម ។
បទចំរៀងមួយបទនេះសង្ឃឹមថាលោកនឹងបានលឺ និងទទួលស្តាប់ពីកូនខ្មែរ៖
ប្រភព៖ MAKOD MEDIA មកុដ មេឌៀ