ចប់ហើយ!!! លោក ឃួ​ង ស្រេង ដាក់បញ្ជា​ហាមដាច់ខាត់​ មិនត្រូវឲ្យរឺ​ម៉ក​ដឹក​ធ្យូង​ ​ចូលក្នុង​ក្រុង​​ជាដាច់ខាត
-

ភ្នំពេញៈ កាលពីព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចុះជួប​សំណេះសំណាលជាមួយ​មន្ត្រីរាជការ ចំណុះ​រដ្ឋបាល​ខណ្ឌដូនពេញ នៅ​សាលា​ខណ្ឌដូនពេញ។ និងបានដាក់បញ្ជា​ឲ្យ​មន្ត្រីមូលដ្ឋាន​ ត្រូវ​ចូលរួម​តាមដាន​ក្នុង​ការ​ហាមឃាត់ ​រឺ​ម៉ក​ដឹក​ធ្យូង​ កុំអោយ​ចូលក្នុង​ទីក្រុង​ភ្នំពេញ​។

លោក​អភិបាល​រាជធានី​ភ្នំពេញ ​បានបញ្ជាក់​ថា «​រដ្ឋបាល​ខណ្ឌដូនពេញ ដោះស្រាយ​ការ​រៀបចំ​សណ្តាប់ សំណង​គ្មាន​ច្បាប់ ការ​សង់រោង​បិទផ្លូវ សាធារណៈ ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ គ្រឿង​ស្រវឹង​បន្ថែម និង​មិន​ឲ្យ​មាន រឺ​ម៉ក​ដឹក​ធ្យូង​ចូល​ក្រុងទេ ។ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់គ្រប់គ្រង​ជនបរទេស និង​សមាគម​មួយ​ចំនួន ដែល​មាន​និន្នាការ​ប្រឆាំង​» ។

ជាមួយគ្នានេះដែរ លោក​​អភិបាល ក៏​បាន​ជម្រុញ​ឲ្យ​មានការ​បង្ការ​ទប់ស្កាត់​បទល្មើស ដូចជា លួច ឆក់ ប្លន់​គ្រប់​ប្រភេទ រួម​ទាំង​បង្ការ​ទប់ស្កាត់ គ្រោះ​អគ្គិភ័យ ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព ជូន​​ប្រជាពលរដ្ឋ​ទូទៅ ព្រោះ​សន្តិសុខ​នេះ ជា​តម្រូវការ​ចាំបាច់ និង​ចង់បាន​របស់​មនុស្ស​គ្រប់​គ្នា មិន​ថា​អ្នកមាន និង​អ្នកក្រ​នោះ​ទេ ​៕