ចប់បាត់ កើតឆ្នាំ០២០០ ប្រឡងបាក់ឌុបក្នុង២០១៨ ចឹងមានតែ....សិស្សជាប់បាក់ឌុប ឆ្នាំ២០១៨នេះ កើតនៅឆ្នាំ០២០០
-

បន្ទាប់ពីមានកំហុងខុសឆ្គងរឿងកែពិន្ទុគណិតឲ្យសិស្ស នាពេលកន្លងមក ក៏មានសិស្សមួយចំនួន ក៏បានទៅដកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុ​តិ​យ​ភូមិឆ្នាំ២០១៨ ​ដើម្បីយកមកប្រើប្រាស់ ឬចង់បន្តការសិក្សា។ ខណៈថ្មីៗនេះបេក្ខជនម្នាក់ទៀតហើយ ដែលប្រឡងនៅមណ្ឌលវិទ្យាល័យឫស្សីកែវរាជធានីភ្នំពេញត្រូវ ក្រសួងដាក់ថាកើតនៅថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ០២០០។ ទន្ទឹមនោះក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើនលើកឡើងថា«ប្រសិនបើសញ្ញាបត្របណ្ដោះអាសន្នចេញខុសដូចនេះតើបេក្ខជនយកទៅប្រើការបានយ៉ាងដូចម្ដេចទៅ?»។


ពាក់ព័ន្ធករណីនេះដែរ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាឯកឧត្ដម រស់ សុវាចា បានលើកឡើងថា«ចំពោះបញ្ហាខុសប្រក្រតីនៅលើវិញ្ញាបនបត្របណ្ដោះអាសន្នដូចជាករណីដាក់រូបខុសម្ចាស់ខុសភេទពុំមានបោះត្រាជាដើមនោះគឺក្រុមការងារបច្ចេកទេសកំពុងត្រួតពិនិត្យទៅលើបញ្ហានេះហើយដើម្បីរកឲ្យឃើញថាពិតជាមានរឿងទាំងនេះកើតឡើងពិតមែនឬយ៉ាងណា?»។


ជាក់ស្តែង មានសិស្សម្នាក់ទៀតហើយ ដែលមានបញ្ហា លើខែ ឆ្នាំ កំណើត ។ យ៉ាងណាមិញ សូមក្រសួងមេត្តាជួយកែតំរូវជូនប្អូនផង ព្រោះថាក្រដាសមួយសន្លឹកនេះពិតជាមានតំលៃខ្លាំងណាស់ សម្រាប់ប្អូន។