ប្រពន្ធរវល់ផឹកស៊ីជាមួយអ្នកជាប់ផ្ទះ ពេលប្តីមកវិញ ស្រាប់តែ...
-

ខេត្តកណ្ដាល ៖ លោក សាយ ស​ម្ជ​ស្ស​សេរី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ ចេញ​ដីកា ឃុំខ្លួន​ប្តី​ខឹង​ប្រពន្ធ​ដើរ​ផឹក​ផ្ទះ​គេ​មិន​នៅផ្ទះ​ទាញ​ពូថៅ និង​ប៉័ងតោ គំរាមកាប់​ក្បាល​ដល់​កន្លែង​ផឹក ដែល​ប្រព្រឹត្ត​នៅ​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា​នេះ ។ 


ជនសង្ស័យមានឈ្មោះថា ខុ​ម ថា​ច ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ាត មុំ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ (​ជា​ប្រពន្ធ​) ។ វត្ថុ​តាង​ចាប់​យក​ទី​១- កាំបិត​បុ័ង​ចំនួន​០១​ដើម​ធ្វើ​ពី​ឈើ ផ្លែ​ធ្វើ​ពី​ដែក​ពណ៌​ខ្មៅ មាន​ប្រវែង ០,២០​ម៉ែត្រ ។ ២- ពូថៅ​ចំនួន​០១​ផ្លែ ធ្វើ​ពី​ដែក​ពណ៌​ខ្មៅ ដង​ធ្វើ​ពី​ឈើ​មាន​ប្រវែង​០,៣២​ម៉ែត្រ ។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យធ្លាប់ប្រើអំពើហិង្សាក្នុងគ្រួសារ ហើយក៏កិច្ចសន្យាអប់រំ នៅប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សន្លុង ចំនួន​០៣​លើក​រួច​មក​ហើយ ។ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះដែលត្រូវជាប្រពន្ធ បានដើរទៅលេងផ្ទះអ្នកជិតខាង ដែលជាប់ផ្ទះគ្នា ហើយបានផឹកស្រាជួបជុំបងប្អូន លុះដល់ម៉ោង ១៩​និង​៣០​នាទី ថ្ងៃ​ដដែល ស្រាប់តែមានភ្លៀងធ្លាក់ ពេលជនសង្ស័យមកដល់ផ្ទះវិញ ហើយឃើញកន្ទេល មុង ភួយ ទទឹកភ្លៀង​អស់​ ក៏កើតក្តីក្តៅក្រហាយ  ភា្លមនោះជនសង្ស័យបានកាន់កាំបិត​បុ័ងតោ​ទៅ​ជាមួយ ។ ពេល​ទៅ​ដល់​បាន​និយាយ​ថា ង៉ែ​ង​កុំ​ចូល​ផ្ទះ​ប្រយ័ត្ន​ក្បាល​នឹង​កាំបិត​បុ័ងតោ កន្ទេល មុង ភួយ ទទឹក​អស់​បាន​អី​ដេក ។

បន្ទាប់​មក​ជនសង្ស័យ​បាន​ដើរទៅ​ផ្ទះ​វិញ​បាន​បន្តិច ជនសង្ស័យ​ដើរទៅ​ផ្ទះ​ឈ្មោះ ប៉ាត យ៉​ន ម្តងទៀត ដោយ​សៀត​ពូថៅ​នឹង​ចង្កេះ​ដើរទៅ​រក​ជន​រង​គ្រោះ ។ ឃើញ​ដូច​នោះ​ឈ្មោះ ប៉ាត យ៉​ន បាន​និយាយ​ថា បើ​ចង់​កាប់​ចាក់​គ្នា​ទៅ​កាប់​នៅផ្ទះ​អ្នកឯង​ទៅ ស្រាប់តែ​ជនសង្ស័យ​ច្រាន​ឈ្មោះ ប៉ាត យ៉​ន និង​ដក​ពូថៅ​ចេញពី​ចង្កេះ​ភ្លាម​នោះ​ឈ្មោះ ប៉ាក ប៉ាត និង​ឪពុក​ជន​រង​គ្រោះ និង​អ្នក​ជិត​នោះ​បានរ​ត់ទៅ​ឃាត់​បែក​ចេញពី​គ្នា ។


បន្ទាប់ពីថ្ងៃកើតហេតុ ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សន្លុង​ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី ៕


ដោយ៖ ភារ៉ា