ភរិយាលោក ឧកញ៉ា ឌួង ឆាយ​ រំភើបខ្លាំងពេក ចង់យំ ពេលទទួលបានកាដូ ពីស្វាមីជាទីស្រលាញ់ ក្នុងថ្ងៃបើកហាងថ្មី (អូនចង់ប្រាប់បងថា I LOVE U) ...(មានវីដេអូ)
-

កាលពីថ្ងៃម្សិលមិញនេះ លោកឧកញ៉ាវ័យក្មេង ឌួង ឆាយ​ ទោះជារវល់យ៉ាងណាក្តី ក៏លោកនៅតែឆ្លៀតពេលមកទិញកាដូSurpriseប្រពន្ធជាទីស្រលាញ់ ជំទាវ ម៉ាលីណា​ ដែលទើបតែបើកសម្ពោធហាងលក់សំលៀកបំពាក់ថ្មី របស់លោក ជំទាវ  ដែលហាងនេះមានឈ្មោះថា The Editor’s Market Cambodia នាំចូលផ្តាច់មុខពីប្រទេសសឹង្ហបុរី Singapore Brand។ 


ចំពោះកាដូ ក្នុងថ្ងៃពិសេស ក៏ដូចជាបើកហាងថ្មីនេះ លោក ឧកញ៉ាក្មេង ឌួង ឆាយ ក៏បានជូនកាដូដ៏មានតំលៃនោះ គឺទូរស័ព្ទដៃម៉ាកIphone XS Max ពណ៌មាស។ 


 ដោយរំភើបនោះ ជំទាវ ដែត ម៉ាលីណាបានសរសេរថា៖ "អរគុណបងដែលស្រលាញ់អូននិងចំណាយពេលវេលាខំទិញទូរសព្ទ័សេរីថ្មីមកអោយអូនពិតជាភ្ញាក់ផ្អេីលអត់ដឹងសោះនៅហាងរៀបចំនិងរវល់លក់ព្រោះទេីបនិងបេីកហាងថ្មី The Editor’s Market Cambodia និងអត់បានគេងសោះមួយយប់ហេីយគ្រាន់តែទឹកចិត្តបងស្រលាញ់អូនខ្វល់និងទិញរបស់ដែលអូនស្រលាញ់អោយអូន?អូនចង់ប្រាប់ថាពិតជារំភេីបចង់យំ ហេីយបាត់ហត់និងបាត់ងុយគេងម៉ង ព្រោះអូនចង់អោយបងស្រលាញ់និងផ្ដល់ភាពកក់ក្ដៅអោយដូចពីកាលនៅសង្សារគ្នាទោះអីលូវជាប្តីប្រពន្ធនិងគ្នាហេីយ អូនអាយុច្រេីនចាស់ក៏ដោយក៏បងនៅតែផ្អែមល្ហែមនិងស្រលាញ់អូនដដែលមិនផ្លាស់ប្ដូរនេះជាក្ដីស្រមៃដែលនារីក្រុមរូបចង់ប្រាថ្នា? I LOVE U"



មានវីដេអូ៖


ប្រភព៖ Deth Malina