ស្អាតអស់ទាស់! “មាតាធម្មជាតិ” ឈុតតំណាងជាតិ ដែលត្រៀមយកទៅប្រកួតនៅហ្វីលីពីន
-

ផេក​ផ្លូវការ​កញ្ញា​ឯក​ផែនដី​កម្ពុជា បាន​បញ្ចេញ​ឈុត​តំណាង​ជាតិ ដែល​មាន​ឈ្មោះថា “មាតា​ធម្មជាតិ” សម្រាប់​កញ្ញាឯក កែវ សេងលីហួរ ទៅ​ប្រកួត​ប្រជែង​នៅ​ប្រទេសហ្វីលីន នាពេល​ដ៏ខ្លី​​ខាង​មុខ។ 


កញ្ញា កែវ សេងលីហួរ មានកម្ពស់ ១ម៉ែត្រ៧២ មានដើមកំណើតនៅរាជធានីភ្នំពេញ នឹងគ្រងឈុត​សម្លៀក​បំពាក់​ប្រពៃណី​ជាតិ​ដ៏​ប្រណិត​នេះ​បាន​រចនា​ឡើង​ដោយ Madam Botiques បង្កប់​នូវ​អត្ថន័យ​ជ្រាលជ្រៅ និង​ផ្តោត​សំខាន់​ទៅ​លើ​និមិត្ត​រូប​នៃ​ក្តី​សង្ឃឹម និង​ការ​គោរព​របស់​មនុស្ស​ទូទាំង​សកល។


កញ្ញា កែវ សេង​លី​ហូរ ​បវរ​កញ្ញា​ផែន​ដី​កម្ពុជា​ ឆ្នាំ​២០១៨ នឹង​ចូល​រួម​ការ​ប្រកួត​កញ្ញា​ឯក​ផែន​ដី​លើក​ទី១៨ ក្រោម​ប្រធានបទ​ "ទេព​អប្សរ​នៃ​មាតា​ភព​ផែន​ដី" ធ្វើ​ឡើង​នៅ​ទី​ក្រុង​ម៉ា​នីល ប្រទេស​ហ្វី​លី​ពីន ថ្ងៃទី ០៦ ខែតុលា ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨។


ឈុតសម្លៀកបំពាក់ដ៏ល្អប្រណិតនេះ ត្រូវបានបំផុសគំនិតដកស្រង់ចេញពីទម្រង់នៃរូបចម្លាក់ ដែលត្រូវបានចារលើផ្ទាំងសិលានៃប្រសាទដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា។ រួមបញ្ជូលជាមួយនិងទ្រង់ទ្រាយក្បូរក្បាច់ដ៏ល្អអនេកនៃដើមឈើ ដែលត្រូវបានចារឆ្លាក់លើប្រាសាទអង្គរវត្ត ក៏ដូចជាទម្រង់នៃការរចនាតាំងពី ក្រោយសម័យអង្គរ សតវត្សន៍ទី ១៥ បួករួមជាមួយគំនិតច្នៃប្រឌិត សហ័ស្សសម័យនៃស្នាដៃកូនខ្មែរនាពេលបច្ចុប្បន្ននេះ បង្កើតចេញជាឈុត “មាតាធម្មជាតិ” នេះឡើង។



រូបភាព៖ Facebook page Miss Earth Cambodia