ក្រសួងការងារ យល់ព្រមបញ្ចូលសមាជិកសមាគមសិល្បៈ ឲ្យប្រើបណ្ណ ប.ស.ស ផងដែរ ព្រោះថា...
-

ភ្នំពេញ៖ សមាគមសិល្បៈ សូមជំរាបជូនដល់សិល្បករ សិល្បការិនី ទាំងអស់គ្នាឲ្យបានជ្រាបថា កាលពីប៉ុន្មានសប្តាហ៍មុន លោកហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រ័ចិត្តជួយសង្គម និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ បានចូលរួមប្រជុំពិភាក្សាជាមួយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ ក្រោមប្រធានបទ (ប.ស.ស) សំរាប់សមាគមសិល្បៈយើង លទ្ធផលទទួលបានវិជ្ជមានគួរជាទីពេញចិត្ត ដោយ ឯកឧត្តមរដ្ឋមន្រ្តី យល់ព្រមបញ្ចូលសមាជិកភាពរបស់សមាគម ដែលមានអត្តសញាណបណ្ណ ទាំងអស់ទៅក្នុង (បសស) គឺព្យាបាលជំងឺដោយមិនបង់ប្រាក់គ្រប់មន្ទីពេទ្យរដ្ឋ និងមន្ទីរពេទ្យដៃគូជាមួយ ប.ស.ស។


នេះជាសមិទ្ធិផលថ្មី១ទៀតដែលសមាគមសិល្បៈទើបនឹងទទួលបាន ក្រោមការដឹកនាំរបស់​ប្រធានសមាគមទាំងពីរ។ ទន្ទឹមនឹងការជូនដំណឹងនេះផងដែរ គ្រប់សមាជិកភាពដែលមានអត្តសញាណបណ្ណសិល្បៈ សូមធ្វើការទំនាក់ទំនងទៅផ្នែករដ្ឋបាល គឺ លោក សុធា 017990332 ដើម្បីបំពេញបែបបទបញ្ជូនទៅ (បសស) ឲ្យបានគ្រប់គ្នា ហើយសូមជួយផ្សព្វផ្សាយដំណឹងនេះដល់សិល្បៈដែលមិនទាន់បានមកចុះឈ្មោះជាសមាជិកសមាគមផង ព្រោះវាជាកត្តាដ៍សំខាន់បំផុត សំរាប់សិល្បៈជាច្រើនដែលមានជីវភាពពុំសូវធូរធា។


ប្រភព៖ dara-news