សូមផ្ដាំផ្ញើដល់អ្នករត់តាក់សុី គួរតែស្រឡាញ់ជីវិតភ្ញៀវជាងជីវិតខ្លួនឯង!! អ្នកបើកតាក់ម្នាក់បើកបរទាំងងងុយដេកជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវឡើងជិះពីលើយ៉ាងសង្ហា
-

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉ូឡារត់តាក់សុីមួយគ្រឿងបានដឹកភ្ញៀវងោកមួយភាំងរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវរួចឡើងជិះពីលើធ្វើប្រងើយសំណាងល្អអ្នកបើកបរ និងអ្នករួមដំណើរមិនមានរងរបួស នោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេម៉ោង៤ទៀបភ្លឺថ្ងៃសៅរ៍ ទី២៩ ខែកញ្ញាឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពី តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមសម្តីបុរសជាម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថាមុនកើត ហេតុ រូបគាត់បានបើករថយន្តកូរ៉ូឡាមួយគ្រឿងពណ៏ ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AF-1046បានដឹកស្រ្តីម្នាក់ជាភ្ញៀវ ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតខាងលើដោយសារូបគាត់បានងោកមួយភាំងបានរេចង្កូតមកខាងឆ្វេងដៃឡើងទៅជិះលើក្បាលនាគពុះចែក ទ្រូងផ្លូវធ្វើប្រងើយ។ចំណែកក្បាននាគមិនមានកាខូចខាតនោះទេ។រីឯរថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ បែកកាទែរម៉ាសុីន ហាប្រេងម៉ាសុីន ។ចំណែក ម្ចាស់រថយន្តបង្ករងរបួសស្រាលត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួននៅនិងកន្លែងហេតុផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់ម្ចាស់រថយន្តបង្កជូនទៅសមត្ថកិច្ចជំនាញចំណែករថយន្តសមត្ថកិច្ចធ្វើកាតវាស់វែងយកទៅរក្សាទុកនៅកាតិយាល័យចរចារណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕