មកមើលជីវិតក្រៅឆាក របស់តារាសម្ដែងជើងចាស់លោកតា មិន សារិន ឃើញហើយខ្លោចចិត្តណាស់....(មានវីដេអូ)
-

ភ្នំពេញៈ កាលពីប៉ុន្មានម៉ោងមុននេះ មានគណនីហ្វេសបុករបស់តារាសម្លែងម្នាក់ គឺលោក សាវិន ហ្វីលីព បានសរសេររៀបរាប់ដោយក្ដីអាសូរ ពីតារាសម្ដែង លោកតា មិន សារិន ជាតារាសម្ដែងជើងចាស់មួយដួង ដែលពោរពេញទៅដោយសមត្ថភាពសម្ដែង ដោយឃើញពីជីវិភាពក្រៅឆាក របស់លោកតាហើយមានអារម្មណ៏ថា អាណិតអាសូរខ្លាំងណាស់ ដោយក្នុងសារនោះបានសរសេរថាៈ

 

«ចង់យកថវិការផ្ទាល់ខ្លួនជូនលោកតាខ្លះឆាប់ៗនេះ។ អាណិតលោកតា ម៉ែន ណាស់ អាយុ៧៨ឆ្នាំ ហើយនៅទ្បើយស្រលាញ់សិល្បៈ សុខចិត្តជិះម៉ូតូអាសង់កូរ៉េកញ្ចាស់មួយ មកថតកុនទាំងសុខភាពទ្រុឌទ្រោមមែនទែន។ មើលទៅគាត់សែនសង្វេគណាស់!! នៅចាំលោកតា មិន សារិន ហៅ ម៉ែន ដែលជាឪពុកបង្កើតរបស់តារាស្រីល្បីល្បាញក្នងរឿង នរក៩ជាន់ គឺអ្នកនាង អ៊ុំ សុវណ្ណនី ដែររឺទេ? អាចបរិច្ចាគជូនគាត់ផ្ទាល់់តាមលេខ 012-622 053» ។

បើទោះបីជាក្នុងការសម្ដែងខ្សែភាពយន្ត របស់តារាសម្ដែង លោកតា មិន សារិន ពិតជាបានធ្វើឲ្យអ្នកទស្សនា អាណិតអាសូររូបលោកពិតមែន ប៉ុន្តែបើងាកមកមើល ពីជិវិតពិតរបស់លោកតាវិញ គឺរឹតតែធ្វើឲ្យប្រិយមិត្តកាន់តែសង្វេគ ដោយហាក់បីដូចមិនខុសគ្នាឆ្ងាយ ពីការសម្ដែងរបស់លោកតានោះទេ ៕