អ្នកណាខ្លះយល់អារម្មណ៍មួយនេះ!!! ពេលដែលស្រលាញ់គេខ្លាំង ហើយពេលខលទៅគេ តែគែមិនលើកលេខយើង មានអាម្មណ៏មិចដែល....(មានវីដេអូ)
-

ស្នេហាគឺជាអាវុធមុខ២ វាអាចធ្វើឲ្យមនុស្សមានអារម្មណ៍ថា មានក្តីសុខខ្លាំង នៅពេលដែលពួកគេចាប់ផ្តើមមានទំនងទនង់ស្នេហាជាមួយបុគ្គលណាម្នាក់ ហើយក៏អាចធ្វើឲ្យមនុស្សឈឺចាប់ខ្លាំង រហូតដល់មិនអាចគ្រប់គ្រង់អារម្មណ៍ខ្លួបឯងបានឈានទៅដល់ការធ្វើអត្តឃាតខ្លួនឯងក៏មាន។​

ស្នេហា​មួយចំនួន​ធ្វើ​ឲ្យ​មនុស្ស​មាន​ភេទ​ផ្ទុយគ្នា ឬ​ដូចគ្នា បាន​ធ្លាក់​ទៅក្នុង​ការអូសទាញ​ខាង​ផ្លូវភេទ ការរំភើប​ភ្លើន​ភ្លើន និង​លង់លក់​ក្នុង​ល្បែង​គ្មាន​ព្រំដែន​ដែល​នាំ​ដល់​ក្តី​អន្តរាយ​ដល់​ខ្លួន និង​កិត្តិយស​គ្រួសារថែម​ទៀតផង​។​

​ស្នេហា​មួយចំនួនទៀត ជាការ​វង្វេង​បណ្តាល​ឲ្យ​កើតមាន​អារម្មណ៍​ត្រួតត្រា ច្រណែន ប្រច័ណ្ឌ ការ​សំដែង​អាកប្បកិរិយា​ជា​ម្ចាស់ បង្ខំ ហិង្សា និង​ការប្រើ​អំណាច ពេលខ្លះ​នៅពេល​ធ្វើ​អ្វីៗ​បាន​សម​ដូច​បំណង ធ្វើឲ្យ​មនុស្ស​ស្រី​ប្រុស មានការ​តូចចិត្ត មានការ​ឈឺចាប់ ឬ​ឈានទៅរក​ការសង​សឹក ឬ​អត្ថ​ឃាតខ្លួនឯង​ក៏មាន​។ អាកប្បកិរិយា​បែបនេះ​មិនមែនជា​ស្នេហា​ឡើយ ហើយ​មិនមែនជា​ការបង្ហាញ​ស្នេហា​ពិត​នោះទេ​។

​​ស្នេហា​ខ្លះ ជាការ​លន្លង់លន្លោច “​ការ​លង់​ស្នេហ៍​” ចាញ់បោក លង់លក់​ក្នុងការ​អូសទាញ ភ្លេច​ការ​សិក្សា ភ្លេច​ក្រុមគ្រួសារ ភ្លេច​ការងារ ភ្លេច​បាយទឹក ប្រើប្រាស់​អារម្មណ៍​រវើរវាយ ឈានដល់​ការប្រគល់​ខ្លួន​ប្រាណ ដើម្បី​បញ្ជាក់​ពី​សេចក្តីស្រលាញ់​ស្មោះ​។ យុវវ័យ​ក្នុង​វ័យ​សិក្សា មិន​ត្រូវមាន​ស្នេហា​បែបនេះ​ទេ​។