ខណៈពេលដែលអ្នកលេងបណ្តាញសង្គមជាច្រើនវាយប្រហារ ចំពោះការស្លៀកពាក់ស៊ិចស៊ីរបស់ ថៃ នារីសុជាតា មិនសំចៃមាត់នោះ ក្នុងនាមម្តាយពិតជាឈឺចាប់ណាស់ ដោយអ្នកស្រីបានលើកឡើងថា "អំពើល្អច្រើនអនេកមើលមិនឃើញ តែបើមានរឿងអីបន្តិចស៊ែរ​ដាច់ដៃចោល"....
-

ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយរូបថតស្លៀកពាក់សិចស៊ីរបស់នាង ថៃ នារីសុជាតា នៅបណ្តាញសង្គមហ្វេសប៊ុកមក ហើយរូបនេះត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់លោក ថៃ នរៈសន្យា  រួមតំណក់ឈាមអ្នកស្រី ងិន ម៉ានីយ៉ា ម្នាក់ៗបានវាយប្រហារ និងការការរិះគន់យ៉ាងខ្លាំងៗ ពីសំណាក់អ្នកលេងសង្គមហ្វេសប៊ុកផងនោះ ក្នុងនាមជាអ្នកម្តាយម្នាក់ ពិតជាមិនអាចឈរមើលកូនស្រីជាទីស្រលាញ់របស់ខ្លួន រងនូវភាពអាម៉ាស់តទៅទៀតនោះទេ។


អ្នកស្រី ងិន ម៉ានីយ៉ា ក៏បានបង្ហោះសារលើបណ្តាញសង្គមរបស់អ្នកស្រី ថា "សួស្ដីថ្ងៃសៅរ៍ទី29.09.2018..សួស្តីបងប្អូនប្រិយមិត្តទាំងអស់នៅក្នុងប្រទេសកម្ពុជានិងនៅក្រៅប្រទេសជាទីគោរពរាប់អាន..????????ប៉ុន្មានថ្ងៃនេះ.ខ្ញុំដូចជាឃើញគេជេរកូនខ្ញុំមិនចេះឆ្អែតសោះ.។ អញ្ចឹងបានជាថាអំពើល្អគេមើលមិនសូវឃើញតែបើអំពើមិនគប្បីម្នាក់ម្នាក់ Shared ដាច់ដៃចោល ..ហាហា ..មានទាំងអ្នកឆ្លៀតឱកាសតែៗស្ករៗអ្នកមិនដឹងខ្យល់អីក៏ត្រដរ Camment ,ដែរ.."។


អ្នកស្រីបានបន្តទៀតថា "តើអំពើល្អពួកអ្នកឯងដែលគាំទ្រដល់ថ្នាក់ហ្នឹងទេ..?..មានចាំក្មេងស្រីម្នាក់នេះទេ..នៅពេលដែលតារាថៃផុសរូបកម្ពុជាអាក្រក់..មើលងាយកម្ពុជា។តើមានអ្នកណាចេញមុខតតាំងឈ្លោះយកកិត្តិយសឲ្យប្រទេសកម្ពុជាមកវិញបាន..?..ទាំងខ្លួនឯងកំពុងរស់នៅប្រទេសគេ.តើពួកអ្នកមានដែល ផ្ដល់កម្លាំងចិត្តផ្ដល់កិត្តិយសដល់ក្មេងស្រីម្នាក់នេះទេ..???..គឺតិចណាស់ៗព័ត៌មានក្នុងស្រុកចុះផ្សាយ..។

ពេលដែលកូនខ្ញុំត្រឡប់មកវិញពួកអ្នកឯងមានបានទៅអរសាទរនាងទេក្រៅពីខ្ញុំនិងគ្រួសារខ្ញុំប៉ុន្មាននាក់នេះ..???

ហើយខ្ញុំចង់សួរថាតើពួកអ្នកមានបើកភ្នែកមើលទេ..នេះកូនខ្ញុំស្លៀកហូលផាមួងទៅសំពះលោកនៅវត្តមានយកមកចុះផ្សាយទេ...???

តែសម្រាប់កូនខ្ញុំស្លៀកឈុតងូតទឹកនៅមាត់សមុទ្រ..បែរជាអ្នកឯងយកមកចុះផ្សាយព្រោងព្រាត..??.ដើម្បីតែផលប្រយោជពួកអ្នកន៍ឯងហ៊ានវាយប្រហារក្មេងស្រីម្នាក់តើក្នុងក្បាលមានខួរជាមនុស្សទេ..????

ខ្ញុំក៏អ្នកកាសែតសារព័ត៌មានម្នាក់ដែរតាំងពីពួកអ្នកឯងមិនទាន់កើតក្បាលមកម្ល៉េះ..ពួកអ្នកឯងស្គាល់ ជំនាន់កាសែត 4 ទំព័រសខ្មៅ 2 សន្លឹកនោទេ?? មានឈ្មោះថាភ្នំពេញថ្មី..មិនស្គាល់ទេ..ព្រោះអ្នកឯងមិនទាន់កើតមកនៅឡើយមែនទេ..??

ខ្ញុំស្គាល់វិជ្ជាជីវៈនេះច្បាស់លាស់ណាស់ ហើយក៏មិនយកវិជ្ជាជីវៈនេះទៅជាន់ឈ្លីនរណាម្នាក់ដើម្បីជាផលប្រយោជន៍ ខ្លួនឯងដែរ..ហើយគ្រួសារមួយនេះក៏បានជួយប្រទេសនេះច្រើនដែរ..សូមកុំឱ្យក្មេងមានអារម្មណ៍ថាស្អប់ប្រទេសខ្លួនឯងស្អប់ប្រជាជនខ្លួនឯងស្អប់ជាតិសាសន៍ខ្លួនឯង..!!!

មានអ្នកខ្លះឆ្លៀតឱកាសពេលនេះសងសឹកនិង share សរសេរពាក្យបញ្ឈឺបញ្ឆិតបញ្ឆៀងព្រោះតែពួកគេធ្វើមិនបានផលប្រយោជន៍ពីកូនខ្ញុំ..បោកក្មេងមិនបានមែនទេមនុស្សចាស់..???

ហើយមានអ្នកខ្លះថា..កូនខ្ញុំមានកូនអត់ប្តី..???អញ្ចឹងបានន័យថាអ្នកឯងមិនស្គាល់គ្រួសារខ្ញុំច្បាស់នៅឡើយទេកុំប្រកាច់ ចេញមុខនិយាយផ្ដេសផ្ដាសកូនខ្ញុំរៀបការក្រាបក្បាលដល់កន្ទេលត្រឹមត្រូវ ទទួលភ្ញៀវ 100 តុនៅកោះពេជ្រ..គិតតែខ្លួនឯងវិញទៅសងគុណឪពុកម្ដាយហើយឬនៅតិចផើមអត់ប្ដីណា. ហាហា..????????

អ្វីដែលចង់និយាយគឺមានច្រើនទៀតប៉ុន្តែខ្ញុំគិតថានិយាយត្រឹមប៉ុណ្ណេះសិនបានហើយចាំមើលបន្តទៀតបងប្អូនតើមានអ្វីន្លះទៀតខ្ញុំតបស្នងវិញទេ..??

អរគុណនិងស្វាគមន៍ចំពោះការLike & Share.Comment❤️?? របស់បងប្អូន"។



ប្រភព៖ Maniya Ngin