ឃើញផ្ទាល់ហើយ ពិតជាកំសត់ខ្លាំងណាស់...វត្តក្រឡាញ់ចាស់ ពិតជាក្រខ្សត់ណាស់ ប្រសិនបើបងប្អូនចង់កាន់បិណ្ឌ អាច....
-

លោកអ្នកពិតជាបានស្គាល់រួចមកហើយ វត្តមួយនៅខេត្តកំពង់ឆ្នាំង ដែលជាវត្តដ៏កំសត់មួយ ត្រូូវបានបងប្អូននៅតាមបណ្តាញសង្គមហេ្វសប៊ុកបានធ្វើការចែករំលែកតៗគ្នា ធ្វើឲ្យមហាជនជាច្រើនកើតក្តីអាណិតចំពោះវត្តមួយនេះជាអនេក។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ព្រះ ច័ន្ទ​ គាត់បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តផ្ទាល់ ពិតជាគួរឲ្យសង្វែគខ្លាំងណាស់ ។ ម្ចាស់គណនីហ្វេសប៊ុកក៏បានបន្តទៀតថា "២៩​ កញ្ញា​ ២០១៨​ ខេត្តកំពង់ឆ្នាំង​

"វេនទី៥ ខ្ញុំ​ នឹងបងស្រី​ បាននាំយកសំភារៈបិរភោគ​ មួយចំនួនមកប្រគេនព្រះសង្ឃ​ នៅវត្តក្រឡាញ់ចាស់ ភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ខ្ញុំបានមកដល់ឃើញ​ថាក្រខ្សត់ណាស់​ ខ្ញុំសូមគោរពអញ្ជើញបងប្អូនទាំងអស់មិនថា​ ទីជិតឬទីឆ្ងាយ​ ​ សូមចូលរួមដាក់បិណ្ឌវត្តផងនេះ​ ព្រោះមានតែ២វែនទេ​ បើសិនបងប្អូន ចង់មកកាន់បិណ្ឌ អាចទំនាក់ទំនងលេខទូរសព្ទ​ គុណម្ចាស់​ វត្តក្រឡាញ់ចាស់ 015 896 999,097 55 08 097 " ។ ពីភ្នំពេញដល់ខេត្តកំពង់ឆ្នាំងដល់បង្គោលផ្លូវលេខ១០៨បត់ឆ្វេង"។



ប្រភពៈ ព្រះ ច័ន្ទ​