ក្នុងឱកាសបុណ្យភ្ធុំបិណ្ឌប្រពៃណីជាតិខ្មែរ...លោក ណុប បាយ៉ារិទ្ធ បញ្ចេញ​សារ​អំពាវនាវ​ដល់​បងប្អូនពុទ្ធបរិស័ទទាំងអស់នាំចង្ហាន់ ទៅធ្វើបុណ្យនៅវត្តដែលដាច់ស្រយាល​ ពិសេស...
-

ភ្នំពេញ ៖ ស្របពេលដែលពិធីកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីខ្មែរ ឈានដល់បិណ្ឌទី៥ហើយ ដែលមានវត្តមួយចំនួនមានអាហារហូហែរ ចំណែកវត្តខ្លះគ្មានអាហារសម្រាប់អាហារបរិភោគផងនោះ។


ភា្លមនោះតារាចំរៀងចាស់វស្សា លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះសារទាំងអួលដើម.កថា "ក្នុងឱកាសបុណ្យភ្ធុំបិណ្ឌប្រពៃណីជាតិខ្មែរយើង ខ្ញុំបាទ ណុប បាយ៉ារិទ្ធ សូមជូនពរអោយពុកម៉ែបងប្អូនជនរួមជាតិខ្មែរគ្រប់ក្រុមគ្រួសារ សូមជួបប្រទះតែសេចក្តីសុខ ធ្វើដំណើរទៅកាន់ទីវត្តអារាម តាមផ្លូវប្រកបដោយសុវត្តិភាព និងមានទឹកចិត្តជ្រះថ្លាក្នុងការសាងកុសល ឧទិ្ទសកុសលដល់បុព្វការីជន និងញ្ញាតិ្តការទាំ៧សណ្តានដែលបានចែកឋានទៅ ។

ក្នុងថ្ងៃកាន់បិណ្ឌ និង ថ្ងៃភ្ជុំបិណ្ឌធំនេះសូមពុកម៉ែបងប្អូនចូលរួមទៅវត្តដែលនៅឆ្ងាយៗ ហើយដែលពុកម៉ែអាចមានលទ្ធភាពទៅបាន សូមអញ្ជើញទៅដើម្បីយកចង្ហាន់ដែលត្រៀមទៅប្រគេនព្រះសង្ឃដែលគង់នៅទីអារាមឆ្ងាយៗ ដែលកំពុងខ្វះខាតនូវចង្ហាន់ ខ្វះខាតនូវគ្រឿងទ័យទាន នានា ។

សូមអោយបុណ្យកុសលកើតមានដល់ជនរួមជាតិខ្មែរគ្រប់រូបក្នុងឱកាសបុណ្យភ្ជុំបិណ្យនេះដោយទទួលយកនូវផល្លានិសង្ឃរៀងៗខ្លួនដោយសិទ្ធាជ្រះថ្លា?????????"



ប្រភព៖ Bayyareth Nop