កូនក្មេងសម័យនេះ ភាគច្រើនមិនសូវចូលចិត្តញុំាបាយទេ ដោយសារតែពួកគេ មានពឹងទៅលើទឹកដោះ រឺនំចំណីជាដើម ដែលជាហេតុនាំអោយពួកគេ ងាយនឹងទទួលរងនូវជំងឺផ្សេងៗ។ ជាក់ស្តែងកាលពីថ្មីនេះ មានក្មេងប្រុសវ័យ ៦ឆ្នាំម្នាក់ ត្រូវបានឪពុកម្តាយនាំ ទៅកាន់គ្លីនិចឯកជនមួយ បន្ទាប់ពីក្មេងប្រុសរូបនោះ ញុំាបាយហើយចេះតែក្អួត ចុកពោះ ហើយមានអាការៈក្តៅខ្លួនខ្លាំង និងស្រងូតស្រងាត់។
ក្មេងប្រុសរូបនោះ មិនសូវចូលចិត្តញុំាបាយទេ តែគេចូលចិត្តញុំាតែម្ជូរ រឺនំកញ្ចប់ជាដើម។ បន្ទាប់ពីស្តាប់ការរៀបរាប់ពីអាការៈ របស់ក្មេងប្រុសរួចហើយ គ្រូពេទ្យក៏បានផ្តល់កាណែនាំអោយធ្វើការឆ្លុះអេកូ ទើបប្រទះឃើញថា ក្មេងប្រុសរូបនោះ មានជំងឺរលាក ក្រពះ និង ពោះវៀន។ គ្រូពេទ្យថែមទាំងបានប្រាប់ទៀតថា ការពិតទៅក្មេងប្រុសរូបនោះមានជំងឺរលាក ក្រពះយូរហើយ គ្រាន់តែវាមិនទាន់ធ្វើទុក្ខខ្លាំង តែពោះវៀនរបស់គេ រលាកកាន់តែខ្លាំង ដែលជាហេតុ នៅពេលដែលគេញុំារបស់រឹងៗ ដូចជាបាយជាដើមនោះ ក៏ធ្វើអោយគេមានអាការៈឈឺពោះ ហើយក្អួតបែបនេះ ។
គ្រូពេទ្យបានប្រាប់ក្មេងប្រុសថា អោយផ្អាកញុំាបាយមួយរយៈ ដោយអោយញុំាតែបបរ រឺរបស់រាវៗ ហើយចំណីដែលត្រូវតមរួមមាន ទឹកក្រូច នំ អាហារមានរសជាតិប្រៃខ្លាំង រឺហិរ ទឹកដោះគោជូរ ទឹកសណ្តែកកំប៉ុង ជាដើម ព្រោះវាធ្វើអោយក្រពះ និងពោះវៀនរបស់គេកាន់តែក្តៅ ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យមិនបានអោយសម្រាកនៅមន្ទីរពេទ្យទេ ដោយគ្រាន់តែអោយបើថ្នាំអោយញុំារយៈពេល ៣ ថ្ងៃ បន្ទាប់ពីអស់ថ្នាំសឹមត្រលប់ទៅពិនិត្យមើលម្តងទៀត ។ នេះគ្រាន់តែជាសារដាស់តឿនដល់ឪពុកម្តាយ ដែលមានកូនមិនសូវចូលចិត្តញុំាបាយ ហើយតែងតែពឹងទៅលើទឹកដោះគោ រឺនំចំណី សូមយកចិត្តទុកដាក់ និងបង្ខំកូនៗអោយញុំាតិច រឺច្រើន តាមដែលអាចធ្វើទៅបាន ជៀសវាងជួបរឿងបែបនេះ ៕