ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី និងឯកឧត្តម​ សេង​ ​ទៀង​ ចូលរួ​មបច្ច័យកសាងកុដិថ្មីចំនួន​២០,០០០ដុល្លារ​
ណារ៉ា
-

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែលបុគ្គលមួយរូបដែលទទួលបាននូវការគោរពស្រលាញ់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ពិសេសបងប្អូនកម្មករដោយសារឯកឧត្ដមបណ្ឌិតតែងជួយជនក្រីក្រដោយមិនគិតពីឋានៈអ្វីសោះឡើយ ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃសៅរ៍ ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ឯកឧត្ដមបណ្ឌិតបានអញ្ជើញទៅវត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (បិណ្ឌ​ទី​ប្រាំ) តាមប្រពៃណីខ្មែរ  ដោយហេតុឃើញកុដិក្នុងវត្តឫទ្ធី​រតនារា​​ម​ (កែវ​ផុស​) មានសភាពទ្រុឌទ្រោម ឯកឧត្ដមបណ្ឌិតក៏បានសម្រេចចិត្តរួមបច្ច័យជាមួយ​ឯកឧត្តម​ សេង​ ​ទៀង ក្នុងម្នាក់ចំនួន​១០,០០០ដុល្លារ​សរុប​ពីរ​មុឺន​ដុល្លារ​ដើម្បី​សាងសង់​កុដថ្មថ្មី​ ។

ខ្លឹមសារតាមការបញ្ជាក់ពីឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី លើបណ្ដាញសង្គម៖ «ថ្ងៃ​សៅរិ៍​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ភរិយា​ខ្ញុំ​ភ្ញាក់​ពីដំណេក​តាំងពី​ម៉ោង​បួន​ទៀបភ្លឺ​ បបរ​ឈាម​ជ្រូក​ ស្លរ​ម្ជូរ​គ្រឿង​សាច់​គោ​ ឆាសណ្តែក​បារាំង​សាច់​គោ​ ​និង​ប្រហុក​ខ្ទិស​ ចំអិន​រួច​ហើយហៅ​ប្តី​ទៅ​ភ្លក់​មើលខ្លាចមិនឆ្ងាញ់​ ដើម្បី​​យកទៅ​ប្រគេន​ព្រះសង្ឃ​វត្ត​ឫទ្ធី​រតនារា​​ម​ (កែវ​ផុស​)​បិណ្ឌ​ទី​ប្រាំ​ ដោយសង្កេត​ឃើញ​ថា​កុដលោកដែលបាន​សាងសង់​ថ្មក្រោមឈើពីលើ​ មាន​សភាព​ចាស់​ទ្រុឌទ្រោម​រូប​ខ្ញុំ​រួម​ជាមួយ​ឯកឧត្តម​ សេង​ ​ទៀង​ បានចូល​រួម​បច្ច័យ​គ្នា​ម្នាក់​១០,០០០ដុល្លារ​ សរុប​ពីរ​មុឺន​ដុល្លារ​ដើម្បី​សាងសង់​កុដថ្មថ្មី​ប្រគេន​ព្រះសង្ឃ​តែម្តង​ ។»