រំភើបខ្លាំងណាស់! លោកព្រាប សុវត្ថិ បើកដៃឲ្យអ្នកគាំទ្រស្រីៗ តម្រង់ជួរថើបថ្ពាល់តាមចិត្ត (មានវីដេអូ)
-

កាលពីថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ បានដឹកដៃកូនប្រុសទាំងពីររបស់ខ្លូន ទៅប្រទេសកូរ៉េខាងត្បូងដើម្បីធ្វើការប្រគំតន្ត្រីឲ្យបងប្អូនខ្មែរ រស់នៅទីនោះចូលរួមទស្សនា។


យ៉ាងណាមិញ អំឡុងពេលដែលលោក ព្រាប សុវត្ថិ ទៅសម្តែងនៅប្រទេសកូរ៉េនោះ គេសង្កេតឃើញថាតារាចម្រៀងរូបនេះ ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់អ្នកគាំទ្រ។  ទន្ទឹមនឹងការគាំទ្រយ៉ាងគំហុក នៅក្នុងប្រទេសកូរ៉េ ស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង សម្រាប់លោក ព្រាប សុវត្ថិ ខណៈពេលដែលលោកកំពុងតែសម្តែងលើឆាកតន្ត្រី។


ស្របពេលកំពុងសម្តែង ស្រាប់តែពិធីករបានឲ្យអ្នកគាំទ្រស្រីៗមួយចំនួន ឡើងលើឆាកដើម្បីបានថតរូបSelfie ផ្ទាល់ជាមួយលោក ព្រាប សុវត្ថិ។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែជាការសំណូមពរ អ្នកគាំទ្រស្រីៗទាំងនោះ បានឈរតម្រង់ជួរគ្នា ចាំថតជាមួយលោក ព្រាប សុវត្ថិ ព្រមទាំងនាំគ្នាថើបលោក អត់សំចៃមាត់ផងដែរ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញសកម្មភាពបែបនេះហើយ មហាជនជាច្រើនបានសរសើរដល់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិខ្លាំងមែនទែន ព្រោះថាបើទោះជាលោកជាតារាចម្រៀងដ៏ល្បី ក៏ប៉ុន្តែលោកមិនបានប្រកាន់ខ្លួននោះទេ ហើយថែមទាំងបើកដៃឲ្យអ្នកគាំទ្រស្រីៗ ថើបតាមចិត្តថែមទៀតផង៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?

សូមទស្សនាវីដេអូខាងក្រោម៖