«​មេម៉ាយ​សប្បាយចិត្ត​» កញ្ញា រ័ត្ន រចនា ច្រៀងគោកពិតជាពិរោះខ្លាំងណាស់ (មានវីដេអូ)
-

មួយរយៈកន្លងមកនេះមានអ្នកគាំទ្រជាច្រើនដូចជាហ្វេសប៊ុក និង Tik Tok បានជ្រើសយកបទ «​មេម៉ាយ​សប្បាយចិត្ត​» មកច្រៀងលេងកម្សាន្ដជាហូរហែ ព្រោះដោយសារតែ កញ្ញា រ័ត្ន រចនា បានច្រៀងCover បទនេះសារជាថ្មី អមជាមួយនឹងសម្លេងដ៏ក្រអួនរបស់នាង បានអង្រួនដួងចិត្តប្រិយ៍មិត្តគ្រប់ៗគ្នា ព្រមទាំងការសរសើេពីមាត់មួយទៅមាត់មួយថាពិរោះ។

ថ្ងៃនេះកញ្ញា រ័ត្ន រចនា បានឡើងទូរទស្សន៍ CTN នឹងត្រៀមនឹងឡើងច្រើនបទ «​មេម៉ាយ​សប្បាយចិត្ត​»បន្ទាប់ពីល្បីបទនេះខ្លាំងតាម Tik Tok ដែលមានអ្នកចាប់អារម្មណ៍នឹងមានអ្នក​coverតាមជាច្រើននាក់។ ហើយមួយរយះពេលនេះឃើញថា គ្រប់ទីកន្លែង តាមBupនានា នឹងទូរទស្សន៍ឃើញមុខ កញ្ញា រ័ត្ន រចនារហូតតែម្តងហើយ។ 

តាមការបកស្រាយចម្រៀងគោកមុនពេលឡើងទូរទស្សន៍ CTNកញ្ញា រ័ត្ន រចនា ប៉ះគ្នាជាមួយនឹងកញ្ញា ធារីកា ជាអតីត បេក្ខជនប្រលង ចម្រៀង The Voice Cambodia ច្រៀងកូរធ្វើអោយមានអ្នកមើលជាច្រើនផងដែរ ៕

តោះមកទស្សនាមើលកំសាន្តដូចខាងក្រោមនេះ៖