ធ្វើបុណ្យចែកទាន! លោក កែវ វាសនា បាននាំភរិយាធ្វើទានជាមួយគ្រួសារក្រីក្រនៅ ខេត្ត កំពង់ឆ្នាំង​ (មានវីដេអូ)
-

ពិធីបុណ្យកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ ក៏ឈានចូលមកដល់ តារាប្រុសស្រីជាច្រើនបាននាំគ្នាទៅវត្ត និងធ្វើបុណ្យចែកទានដល់បណ្តាអ្នក កំពុងជួបទុក្ខលំបាកក្រីក្រ ក្នុងនោះផងដែរឃើញថាតារាចម្រៀងលោក​កែ​វ វាសនា ក៏មិនខុសគ្នាប៉ុន្មានដែរ។ ខណៈដែលថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហញពីរូបភាពតារាចម្រៀងប្រុស លោកកែវ វាសនា ក៏បាននាំភរិយាជាទីស្រលាញ់របស់ខ្លួនធ្វើបុណ្យ សាងកុសលវត្តដែលខ្សត់នៅឯ ខេត្ត កំពង់ឆ្នាំង។

ជំនួបរូបភាពអមជាមួយសាររៀបរាប់នោះលោក កែវ វាសនា ក៏បានបញ្ជាក់ឲ្យកាន់តែច្បាស់ថា«ធ្វើបុណ្យចែកទានដល់បងប្អូនទីទាល់ក្រដែលរងគ្រោះដោយទឹកលិចទោះមិនច្រើនតែក៏ជួយដោះទាល់មួយពេលដែរ ជូនបុ​ណ្យដល់បងប្អូនទាំងអស់គ្នាផង»។បន្ទាប់ពីបានឃើញទង្វើមួយនេះ បានធ្វើឲ្យមហាជនជាច្រើន នាំគ្នាធ្វើការ​កោតសរសើរដល់តារារូបនេះ ដែលមានទឹកចិត្តល្អ ទោះបីជារវល់នឹងការងាររកស៊ីផ្ទាល់ខ្លួនបែបណាក្តី។