រំជួលចិត្តណាស់! ស្នេហាឈានចូលវ័យចំណាស់ ពិតជាផ្អែមល្ហែមសម្រាប់គ្រាជីវិតចុងក្រោយ (មានវីដេអូ)
-

សេចក្ដីស្រឡាញ់​គឺជា​ផ្នែក​និង​ជា​កញ្ចប់​មួយ​នៃ​ជីវិត​របស់​មនុស្ស​។ ចំណែក​ភាសា​ដែល​គេ​តែង​និយាយថា “​បង​ស្រឡាញ់​អូន​”, “​អូន​គឺជារ​បស់បង​” “ អូន​ស្រឡាញ់​បង​”, “​បង​ជា​របស់​អូន​” គឺ​ពិតជា​ពេញនិយម​ណាស់​ក្នុង​ជីវិត​ស្នេហា​របស់​យុវវ័យ ក៏ដូចជា​មនុស្ស​ទូទៅ​។ ទោះជា​យ៉ាងណាក៏ដោយ សេចក្ដីស្នេហា​មិនមែន​គ្រាន់តែ​និយាយ​វា​នោះឡើយ វា​គឺជា​ការ​ប្រតិ​ប​ត្ដិ ទៀតផង​។ 

ដោយសារ​គូស្នេហ៍​មិនមែនជា​ប្រធាន​វិស័យ​ភាព​គ្មាន​រូបរាង ដូច្នេះ ស្រឡាញ់​បុគ្គល​ម្នាក់ បញ្ជាក់ថា​គេ​ចង់ឱ្យមាន​អត្ថិភាព​រាងកាយ​របស់​បុគ្គល​នោះ និង​បន្ទាប់មក គឺ ពិភពលោក របស់​ដៃគូ​ស្នេហ៍​នោះ​។ សេចក្ដីស្នេហា​មិនអាច​ផ្ដាច់​ចេញពី​ការ​ការថែទាំ វា​មិនអាច​ផ្ដាច់​ចេញពី​ការងារ​នោះឡើយ​។

ដោយឡែកងាកមកចាប់អារម្មណ៍គូស្នេហ៍វ័យចំណាស់មួយគូនេះម្តងកំពុងធ្វើឲ្យរំជួបរំជួលពេញអិនធើណេត ដោយក្តីស្រលាញ់រវាងពួកគាត់ពិតជាមិនអាចកាត់ថ្លៃបាន នាពេលវ័យកាន់តែចាស់នោះ។លោកតាវ័យ៩០ ឆ្នាំតែងតែដេកក្បែរគ្រែលោកយាយ ដើម្បីកំដរជិវិតចុងក្រោយរបស់ប្រពន្ធរបស់គាត់ ដោយគាត់តែតែយកដៃអង្អែរ ច្បូតសក់ប្រពន្ធរបស់គាត់ដើម្បីលើកទឹកចិត្តប្រឹងបន្តរដំណើរទៅមុខទៀត ក្នុងមន្ទីរពេទ្យ។ រូបភាពទាំងអស់នេះ ធ្វើអ្នកប្រើប្រាស់អិនធើណេត រំជួលចិត្ត ចំពោះក្តីស្នេហ៍មួយនេះ។