ភ្នំពេញ៖ គណៈកម្មការស្រីល្បីឈ្មោះ ក្នុងទម្រង់សិល្បៈបុរាណ និងសម័យ អ្នកនាង ខាត់ សុឃីត វាចាទាំងទឹកភ្នែករលីងរលោង ទៅកាន់បេក្ខជនប្រឡងសមត្ថភាពលំដាប់ថ្នាក់ពិភពលោក Got Talent រដូវកាលទី២ នារាត្រីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
ក្រុមសម្តែងបានលើកយកល្ខោនខោលខ្មែរមកសម្តែងបង្កប់នូវអត្តន័យជាតិសាសន៍ដទៃប៉ុនប៉ងលួចយកទៅធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន តែដោយកម្លាំងសាមគ្គី និងស្រលាញ់របស់យុវជនខ្មែរ គឺដណ្តើមត្រលប់មកវិញ។
សមត្ថភាពក្រុមសម្តែងដែលមានឈ្មោះ Plugger បានធ្វើឲ្យអ្នកចូលរួមទស្សនា ពិតរំភើបខ្លាំងណាស់ រួមទាំងគណៈកម្មការទាំង៥នាក់ ជាពិសេសទៅទៀតនោះ គឺអ្នកនាងខាត់ សុឃីម រៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "អារម្មណ៍មួយនេះមានតែអ្នកសិល្បៈ បុរាណទើបយល់"។ ទឹកភ្នែកពេលនេះ សប្បាយចិត្តនៅពេលដែលឃើញកូនខ្មែរ ចូលរួមថែរក្សា ការពារ សម្បត្តិវប្បធម៍ដ៏រុងរឿងមួយនេះ ។
អ្នកនាង ក៏បានបន្តទៀតថា "ខ្ញុំក្តុកក្តួលខ្លាំងបំផុត ពេលមានអ្នកលួចរូបហនុមានទៅ និងត្រូវពុះពារយកត្រលប់មកវិញ។ ខ្ញុំចង់រឹងថ្គាមមិនដឹងនិយាយថាយ៉ាងម៉េចសមទេ ព្រោះតែការសម្តែងរបស់ប្អូនបានចាក់ដោតចំអារម្មណ៍ខ្ញុំ"។
មានវីដេអូ៖