ប៉ូលិសកម្ពុជា ឃាត់ខ្លួន​ជនជាតិ​ចិន១៦នាក់ ជាមុខសញ្ញាក្នុងបញ្ជីខ្មៅស្វែងរកចាប់ខ្លួនរបស់ប៉ូលិសចិន
-

ភ្នំពេញ ៖ កាលពី​រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨កម្លាំង​សមត្ថកិច្ច​បានឃាត់ខ្លួនជនជាតិ​ចិន ចំនួន១៦នាក់ (ស្រី២នាក់)ស្ថិតនៅ​ភោជនីយដ្ឋាន​កាលីហ្វ័រ​ញ៉ា ផ្លូវ​សហ​ព​ន្ធ័​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។


ការ​ចាប់ខ្លួនជនជាតិ​ចិននេះធ្វើឡើងតាមការស្នើសុំ ពីសមត្ថកិច្ច​ប៉ូលីសចិន​ ដែល មាននៅ​ក្នុង​បញ្ជី​ស្វែងរក​ចាប់ខ្លួន​របស់​ប៉ូលិស​ចិន​តែ១១នាក់ ស្រី២នាក់ ចំណែក៥នាក់​ទៀត​ជា​មិត្តភក្តិ និង​អ្នកធ្វើដំណើរ​រួម​ក្រុមត្រូវបានដោះលែងវិញព្រោះមិនជាប់ពាក់ពន្ឋ័ សល់១១នាក់បាន​ឃាត់ខ្លួន​ ត្រូវបានបញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់៕



ប្រភព៖ ហេងលី