អរុណសួស្តី បាទ...! ព្រឹកនេះ ចង់និយាយរឿងហួសចិត្ត បន្តិចកាលពីម្សិលមិញទៅញាំបាយថ្ងៃត្រង់នៅ គៀនស្វាយ (ធ្លាប់តែឮគេនិយាយ ឥឡូវបានជួបផ្ទាល់ខ្លួនឯងហើយ)។ ខ្ញុំហៅម្ហូប មាន់ ២ “មាន់១ តំលៃ ៥៥ ០០០៛ ច្ចឹង ២ ត្រូវអស់ ១១០ ០០០៛ ត្រឹមត្រូវ ហើយ មាន់ទាំង២“ អត់មានគ្រឿងក្នុងមាន់ទាំង២ ខ្ញុំក៍អត់និយាយថាអីដែរ។ Beer ខ្ញុំសួរ ម្ចាស់ ហាង អាចយកចូលបានអត់..? គាត់ថា អាចយកចូលបាន។

ខ្ញុំហៅម្ហូប ខាត់ណា ១ចានទៀត តំលៃ ២៥ ០០០៛ ទាល់តែពេលគិតលុយពីខ្ញុំ ៤០ ០០០៛ សួរថា ធ្វើច្ចឹងសមអត់ សំរាប់ ម្ចាស់ហាង ដែលលក់អោយភ្ញៀវ...? សំរាប់លុយ១៥ ០០០៛ មិនច្រើនទេ អោយអ្នកមើលឡានក៍អស់ដែរ តែខ្ញុំមិនចង់ ខូចឈ្មោះ ហាង គេ ល្អ ល្អ។ មិនត្រឹមតែគិតលុយលើសទេ ថែមទាំងសំដី ដាក់ខ្ញុំថា ផឹកសុីអស់១៧០ ០០០ ធ្វើចរិកថោកទាប ហើយយកថាស មករកវៃក្បាលខ្ញុំទៀត។

ខ្ញុំ ប្រាប់គាត់ថា ខ្ញុំមកញាំ គឺខ្ញុំ មានលុយអោយហើយ ក៍ខ្ញុំ ដកលុយ៥០$ ហើយប្រាប់ មិនបាច់អាប់លុយវិញទេ ទុកយកចុះ។ ខ្ញុំចង់សួរថា ឆ្នាំ២០១៨ ហើយ នៅមាន អាមនុស្សប្រភេទច្ចឹង.. អាហាង ប្រភេទច្ចឹង...ទៀតមែន...?។ ឈប់បាន ឈប់ទៅ សង្គមគេដើរទៅមុខអស់ហើយ កុំនៅឡើយធ្វើ ថោកទាបចឹងទៀត ខ្មាស់គេ ខ្មាស់ខ្លួនឯងផង សំណាងហើយ អុី ត្រឹមតែ ជន្លរ ថាសដាក់ក្បាលខ្ញុំ បើត្រូវ វិញ។ ១ថាស ក្រោប៥០០០$ អត់យកទេ សូមបងប្អូនមើលហើយជួយគិត ថា ទង្វើ អ្នកលក់ដូចគាត់ សមរម្យអត់ ចំពោះ ភ្ញៀវ...? មិនចង់បង្ហោះទេ តែទប់អារម្មណ៍ មិនបាន ត្រង់ យកថាស មករកវ៉ៃក្បាលខ្ញុំ សំណាងគាត់ដែល ព្រោះ ជា មនុស្សចាស់ ហើយ ជាស្ត្រី ទៀត។

បើសិនជា អ្នកលក់នេះ ជាមនុស្សប្រុសវិញ ហើយ អាយុល្មម ល្មមទៀត ដឹងតែ លោហិត( ឈាម )ចេញតាមមាត់និង ថ្គាម បាក់ អស់ប៉ុន្មានទេ...? ចិត្តជាកូនប្រុស មិនមែន អោយគេធ្វើអីតាមចិត្តបាន មកលើខ្លួនទេ សូមអោយអាធ្ញធ័រ មូលដ្ឋាន គ្រប់ផ្នែក គ្រប់ជំនាយ ពិនិត្យមើល ឡើងវិញផង បើនៅតែច្ចឹង បាត់ភ្ញៀវអស់ហើយ មិនថាភ្ញៀវ អន្តជាតិ ឬ ភ្ញៀវជាតិទេ គឺ គេមិនទៅលេងទេ ៕




