ដល់ពេលដែលគ្រោះថ្នាក់ចរាចរណ៏ច្រើន ថាសមត្ថកិច្ចមិនអនុវត្តច្បាប់ ដល់ពេលសមត្ថកិច្ចអនុវត្តច្បាប់ តែបែរជាប្រជាពលរដ្ឋ មិននាំគ្នាគោរពតាមទៅវិញ....(មានវីដេអូ)
-

ការអនុវត្តន៍ច្បាប់ តែងតែមានផលប៉ះពាល់ដល់ បងប្អូន ប្រជាពលរដ្ឋជាក់ជាមិនខាន ប៉ុន្តែក្នុងនាមយើងជាប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នាគោរពច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ជាក់ស្ដែងក្នុងវីដេអូខាងក្រោមនេះ សមត្ថកិច្ចពួកគាត់កំពុងតែបំពេញតួនាទី ដែលច្បាប់បានចែងមក មានន័យថា រាល់ពេលអ្នកបើកបរម៉ូតូទាំងអស់ ដែលមិនមានមួកសុវត្ថិភាព គឺកម្លាំងសមត្ថកិច្ច ត្រូវលើកម៉ូតូទាំងអស់នោះ យកទៅប៉ុស្ដិ៍ដើម្បីដោះស្រាយតាមច្បាប់ យ៉ាងណាមិនប្រុសស្រីមួយគូ ក្នុងវីដេអូនេះ មិនត្រឹមតែ មិនឲ្យសមត្ថកិច្ច បំពេញតួនាទីការងារទេ នៅប្រើភាសាមិនសមរួមមួយចំនួនទៀត៕ ចង់ដឹងថាយ៉ាងណានោះទស្សនាវីដេខាងក្រោមទាំងអស់គ្នាៈ