មកមើលសម្រស់តារាស្រីកូនភ្លោះមួយគូនេះ មិនត្រឹមតែស្រស់ស្អាតទេ ថែមទាំងហាយសូរខ្លាំងទៀត..!!!
-

ថៃៈ តារាសម្តែងស្រីរូបស្រស់កូនកាត់ថៃ-អាល្លឺម៉ង់ កញ្ញា Camilla Kittivat និង Nicole Kittivat ពេលនេះកំពុងតែមានប្រជាប្រិយនៅក្នុងសង្គមសិល្បៈ ដោយមានការងារជាច្រើនចូលមកជាបន្តបន្ទាប់។ នេះក៏ដោយសារតែ តារាស្រីទាំងពីររូបនេះ គឺជាបងប្អូនភ្លោះនឹងគ្នា ដែលមានមុខមាត់ដូចគ្នាបេះដាក់ស្ទើរតែចាប់ច្រឡំ ជាពិសេសនោះ គឺសម្រស់របស់ពួកនាងក៏មានភាពស្រស់ស្អាត ថែមទាំងពូកែលេងខ្លួនហាយសូរគួរឱ្យចាប់អារម្មណ៍ថែមទៀតផង។

ជាក់ស្តែង តារាស្រីទាំងពីរដួងនេះ គឺពិតជាមានវ័យក្មេងមែនទែន ដោយសារតែ ពួកនាងទើបតែមានអាយុ ២២ ឆ្នាំប៉ុណ្ណោះ។ ហើយពេលទៅណាមកណា ពួកនាងតែងតែមានការតុបតែខ្លួនហាយសូរបែបថ្លៃថ្នូរធ្វើឱ្យអ្នកគាំទ្រចុច Like រូបនាងទាំងពីរនាក់បងប្អូនក្នុងអ៊ីនស្តារក្រាមជាច្រើន។ តោះចង់ដឹងថាតារាស្រីកូនភ្លោះទាំងពីររូបនេះ មានរូបសម្រស់ស្រស់ស្អាតយ៉ាងណាខ្លះនោះ មកទស្សនារូបភាពខាងក្រោមដូចតទៅ៖