អ្នកនាង សុខ សោម៉ាវត្តី លាន់មាត់ថា រឿងពីមុន តតាំងគ្នាសាហាវម៉្លេះ...(មានវីដេអូ)
-

ភ្នំពេញ៖ តារាសម្តែង ពិធីការិនី មេម៉ាយកូនមួយអ្នកនាង សុខ សោម៉ាវត្តី ដែលជាតារាសម្តែងមួយរូប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង​ពីសំណាក់ ពុកម៉ែ បងប្អូន ។ កាលពីពេលថ្មីៗនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tốt Lý បានបង្ហោះវីដេអូមួយ ពីតារាសម្តែងជើងចាស់ជំនាន់៨០ជាង បានធ្វើឲ្យតារា សុខ សោម៉ាវត្តី ទស្សនាហើយ លាន់មាត់ថា "សាហាវម្ល៉េះ"។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានរៀបរាប់ថា "រឿងពីមុន សំដីតួមួយៗនិយាយតតាំងគ្នាសាហាវ"។ មិនត្រឹមតែល្អក្នុងការបោះពាក្យសម្តីប្រទូសសារាយគ្នាទេ គឺលោក លី ថា «រឿងនេះថតជាងម្ភៃឆ្នាំហើយ តែវាឆ្លុះដល់បច្ចុប្បន្ន ដែលទី១ អ្នកទៅស្រុកក្រៅមិនមែនកើបលុយទេ គឺធ្វើការយ៉ាងលំបាក ទី២ អ្នកមានទ្រព្យច្រើនជះទឹកលុយលើស្រីដោយមិនទទួលខុសត្រូវ និងទី៣ ម្តាយព្រមឱ្យកូនស្រីជាខ្ញុំកំដរអាណិកជនដើម្បីខ្ចីលុយលេងបៀរ»។



ប្រភព៖ Sok Somavotey