មើលហើយទឹកភ្នែកនឹងស្រក់...បងស្រីពិការជើងទាំងសងខាង ខំប្រឹងស៊ីឈ្នួលគេ ដើម្បីយកប្រាក់ទៅចិញ្ចឹមម្តាយដែលមានជំងឺ និងគ្មានស្បៀងបរិភោគ....(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thoeun Pnn​ បានបង្ហោះវីដេអូ ពីជីវិតបងស្រីម្នាក់ គាត់ពិការជើង ត្រូវរកលុយចិញ្ចឹមម្តាយ ដែលរស់នៅឯស្រុក។ បងស្រីរ៉ាវី ប្រាប់ពីជីវិតកំសត់របស់បងស្រីថា "ពេលខ្លះគិតចង់សម្លាប់ខ្លួនម្តងម្កាលដែរ តែដោយឃើញពីការលំបាករបស់អ្នកម្តាយ និងមិនចង់ឲ្យអ្នកម្តាយលំបាកចិត្តនោះ ទើបបងស្រីឈប់គិតផ្តេសផ្តាស់នោះទេ "។ បងស្រីបានបន្តទៀតថា "មិនត្រឹមតែបងរ៉ាវីទេ ដែលពិការ សូម្បីតែបងប្រុសគាត់ក៏ពិការដែរ"។ 


បើយោងតាមគណនីហ្វេសប៊ុករបស់បងប្រុសThoeun Pnn បានរៀបរាប់ទាំងអួលដើម.កថា "?មើលហើយទឹកភ្នែកនឹងស្រក់ 9នាទីមានប្រយោជន៍?

សួរថាបងប្អូនមួយចំនួន តើមានអារម្មណ៍ខ្មាសអៀនដែរឬទេ? ដែលខ្លះខូចចិត្តរឿងស្នេហាចង់សម្លាប់ខ្លួន មួយចំនួនមានអវៈជីវៈ គ្រប់គ្រាន់តែបែរជាប្រព្រត្តិអំពើរដែលសង្គមស្អប់ខ្ពើម

តាមរយៈវិដេអូនេះ នឹងធ្វើអោយបងប្អូនមួយចំនួននឹងភ្ញាក់ខ្លួន

បងស្រីជាមនុស្សម្នាក់ដែលអស្ចារ្យសំរាប់ខ្ញុំ ត្បិតតែខ្លួនពិការបងស្រីនៅខំតស៊ូធ្វើការអោយគេយកថវិការដើម្បីចិញ្ចឹមម្តាយ ដែលរស់នៅស្រុក បងស្រី រ៉ាវី អាយុ២៨ឆ្នាំ រស់នៅភូមិអណ្តូងតាអុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម បានធ្វើការចំណាកស្រុកធ្វើើការអោយគេ គឺនៅផ្ទះបងប្អូនជីដូនមួយ ក្នុងមួយខែទទួលបានប្រាក់ចំណណូល២០មុឺនរៀល ហើយបានផ្ញើជូនម្តាយនៅឯស្រុក ត្បិតតែគាត់ពិការជើងក៏ពិតមែនតែគាត់មសនការតស៊ូជាងមនុស្សធម្មតាទៅទៀត??

ហើយសង្ឃឹមថាតាមរយៈវិដេអូនេះនឹងមានបងប្អូនសប្បុរសជនជួយដល់គាត់ លេខទូរសព្ទផ្ទាល់ខ្លួនបងស្រីរ៉ាវី 096 662 8553‬.

ហើយនេះជាការពឹងពាក់ពីបងស្រីសុំអោយខ្ញុំជួយ អរគុណ ????"។



មានវីដេអូ៖



ប្រភព៖Thoeun Pnn