បើករថយន្តទាំងស្រវឹងជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងតៃកុងរងរបួុសធ្ងន់
ណារ៉ា
-


ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដទំនើបម៉ាក មាស័រដេស ស្ថិតក្នុងស្ដានភាពស្រវឹងស្រាឡើងជោកជាំ ក៏បានទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្ករការភ្ញាក់ដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១០ និង៤០ នាទីយប់នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុកផ្លូវលេខ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើងមួយគ្រឿងម៉ាក មាស័រដេន អត់មានស្លាកលេខ បើកបរបុរសម្នាក់ស្ថិតក្នុងស្ថិនភាព ស្រវឹងជាខ្លាំង ដោយធ្វើដំនើរតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿង ខណះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹងបណ្ដាលឲ្យបុរសជាម្ចាស់

រថយន្ដរងរបួសធ្ងន់ និងត្រូវបានបព្ជូានទៅមន្ទីពេទ្យឯកជនភ្លាមៗ ចំណែកឯរថយន្ដបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងស្ទួចរថយន្ដបង្ករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមច្បាប់៕