អនិច្ចា ...ជីវិត យាយ តា ពិសារបាយជាមួយអំបិល និងកំពឹសលីងសុទ្ធតែសត្វស្រមោចក្នុងចាន កំសត់ណាស់... (មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សៀក ប៑ុនណារី ដែលបងប្រុសតែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៏ ជាច្រើន។ យ៉ាងណាមិញ បងប្រុសក៏បានបង្ហោះវីដេអូ អមជាមួយនឹងរូបភាព លោកយាយ លោកតាកំសត់​ រស់នៅយ៉ាងលំបាកវេទនា រាល់ថ្ងៃពិសារបាយជាមួយនឹងអំបិល ពិតជាកំសត់ខ្លាំងណាស់។


ជាក់ស្តែងបងប្រុសបានរៀបរាប់ប្រាប់ថា "Share ម្នាក់មួយយកតែបុណ្យទៅ អនិច្ចា ជិវិត យាយ តាពិសារបាយជាមួយអំបិល និងកំពឹសលីងសុទ្ធតែសត្វស្រមោចក្នុងចាន កំសត់ណាស់។ ជីវិតពួកគាត់ស៊ីឈ្នួលគេ ក្រតាំងពីក្មេងរហូតដល់ចាស់ជរា។បញ្ជាក់ លោកតា លោកយាយ នៅ ភូមិគីរីអណ្តែត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សូមមេត្តាជួយលោកយាយលោកតាផងបងប្អូនអាសូរណាស់ជីវិតគឺចឹង លេខខ្ញុំបាទ ទទួលជំនួយនិងផ្តល់ព័ត៌មាន

012540401 0967080007

សូមអរគុណបងប្អូនដែលបាន Share & Like"។



មានវីដេអូ៖



ប្រភព៖ សៀក ប៑ុនណារី