ល្បិចឪចុងបបួលកូនចុង ទៅមើលចំការ រួចចាប់រំលោភបានសម្រច តែឪចុងនិយាយថាមិនបាន....
-

ពោធិ៍សាត់ៈ កាលពីរសៀលថ្ងៃទី១ ខែតុលា ម្សិលមិញនេះ ស្ថិតនៅចំណុចភ្នំខ្នងចេក ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បុរសម្នាក់ មានឈ្មោះ ចេន អង់ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅក្មុងភូមិ.ឃុំខាងលើ។ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ភ្លាមៗបន្ទាប់ពីប្រើល្បិចចាប់រំលោភកូនស្រីចុងរបស់ខ្លួន មានឈ្មោះ ទ.ណ អាយុ១៧ឆ្នាំ បានសម្រេច។

នៅចំពោះមុខសមត្ថកិច្ចជនរងគ្រោះបានប្រាប់ថា ឪពុកចុងរបស់ខ្លួនបានបបួលនាងទៅមើលចំការល្ងរ នៅចំណុចខាងលើ ដោយជិះម៉ូតូតែ២នាក់ ពេលទៅដល់គោលដៅក៍ចាប់រំលោភតែម្ដង បើទោះបីជានាងសំពះអង្វរយ៉ាងណាក្ដី។ ហើយក្រោយរំលោភបានសម្រេឪពុកចុងរបស់នាងក៍បានឲ្យលុយ៣ម៉ឺនរៀល ជាថ្នូរកុំឲ្យប្រាប់ម្ដាយ និងញាតិជិតខាង។ រីឯជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបាននាំកូនស្រីចុងទៅចំការខាងលើមែន តែមិនបានចាប់រំលោភទេ ដោយគ្រាន់តែថើប និងបបោសអង្អែលតែប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍ប៉ូលិស ដើម្បីសួរនាំនិងចាត់ការបន្តតាមនិតិវិធី ៕