គឹម ចាន់បរមី លើកឡើងថា វត្តសិរីដីដុះមិនសូវមានចង្ហាន់បរិបូរណ៍ ក៏ជាវត្តនៅក្បែរទីកន្លែងដែលយកជីវិតប្អូនស្រីពៅ ចេញពីគ្រួសារខ្ញុំទៅដែរ...
-

កញ្ញា គឹម ចាន់បរមី ជាតារាសម្តែងមួយរូបដែលមានសម្រស់ស្រស់ស្អាត និងជាអតីតហ្វេ្រសស៊ី បានបង្ហាញអារម្មណ៍យ៉ាងសោកស្តាយលើបណ្តាញសង្គមរបស់កញ្ញាថា "វត្តសិរីដីដុះមិនសូវមានចង្ហាន់បរិបូរណ៍ ក៏ជាវត្តនៅក្បែរទីកន្លែងដែលយកជីវិតប្អូនស្រីពៅ ចេញពីគ្រួសារខ្ញុំទៅ??????"។


ពិតជារឿងមួយដែលគួរឲ្យសោកស្តាយខ្លាំងណាស់ ដែលកញ្ញា បានបាត់បង់ប្អូនស្រីជាទីស្រលាញ់ទាំងវ័យក្មេង ហើយនៅថ្ងៃនេះកញ្ញាក៏បានទៅយកចង្ហាន់ទៅប្រគេនលោក នៅវត្តមួយក្បែរទីកន្លែងដែលឆក់ជីវិតប្អូនស្រីពៅរបស់កញ្ញា ឲ្យចេញឆ្ងាយពីក្រុមគ្រួសារ ក៏ដូចរូបនាងផ្ទាល់ផងដែរ។ ហើយបុណ្យកុសលដែលកញ្ញាបានធ្វើ ឧទិ្ទជូនប្អូនស្រីជាទីស្រលាញ់ សូមឲ្យប្អូនស្រីទៅកាន់ទីសុខសាន្តផងចុះ។



ប្រភព៖​Kim Chan Bormey