ជិតបិណ្ឌធំហើយ!!! វត្តមួយនៅភ្នំបាសិទ្ធ បែរជាមានព្រះសង្ឃគង់នៅតែមួយអង្គគត់ គង់ចាំញាតិញោម យកចង្ហាន់មកប្រគេន
-

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ប្រជាជនខ្មែរជាច្រើនក៏ត្រៀមខ្លួនជាស្រេច សម្រាប់ការជួបជុំគ្រួសារក៏ដូចជាទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃផងដែរ។ បុណ្យភ្ជុំបិណ្ឌប្រារព្ធចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ សម្រាប់ឆ្នាំនេះ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា​ ដល់ថ្ងទី១០ ខែតុលា ឆ្នាំ២០១៨។

ដោយឡែកបើងាកមកមើល វត្តមួយ គឺវត្តភ្នំបាសិទ្ធមហិរិទ្ធអង្គជ័យ នៅភ្នំបាសិទ្ធ ចូលតាមច្រកទ្វាវត្តភ្នំបាសិទ្ធខាងត្បូង បែរជាមានព្រះសង្ឃគង់នៅតែមួយអង្គគត់ ថែមទាំងមានព្រះជន្មជរាទៀត។ ដោយយោងតាមរបស់គណនីព្រះសង្ឃមួយរូប បានសរសេរៀបរាប់ថា៖ “វត្តនៅទីនេះមានព្រះសង្ឃតែមួយអង្គគត់ ហើយមានជន្មាយុ 98 ព្រះវស្សា វត្តភ្នំបាសិទ្ធមហិរិទ្ធអង្គជ័យ ជួយសែរផងអោយមានពុទ្ធបរិស័ទទាំងជិតទាំងឆ្ងាយបានដឹងនឹងទៅធ្វើបុណ្យទាំងអស់គ្នា” ។