ប្រពៃណាស់...ទោះបីជាទៅធ្វើការនៅក្រៅប្រទេសក៏ដោយ តែខាន់ ជេមស៍ មិនភ្លេចចូលវត្តធ្វើបុណ្យដែរ....
-

អាមេរិក៖ តារាចម្រៀងដ៏ល្បីឈ្មោះលោក ខាន់ ជេមស៍ កាន់តែមានហាងឆេងខ្ពស់ បានចេញទៅក្រៅប្រទេសច្រើនដង បច្ចុប្បន្នលោកក៏កាន់តែមានភាពមមាញឹកខ្លាំង នៅក្នុងវិស័យមួយនេះដែរ។


ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាប្រុសសង្ហាររូបនេះ បានធ្វើដំណើរទៅសម្តែងនៅក្រៅប្រទេសម្តងទៀត តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោកមិនភ្លេចចូលវត្តដែរ។


លោកបានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់លោកថា "មកធ្វើបុណ្យនៅវត្ត ថេនណាសុី USA ជូនបុណ្យផងណាបាទ"។


ក្រោយពីបានឃើញទង្វើបែបនេះរបស់តារារូបនេះ មានអ្នកគាំទ្រជាច្រើន បានលាន់មាត់សរសើរដល់លោកគ្រប់គ្នា ដែលទោះបីជានៅក្រៅប្រទេសពិតមែន ក៏លោកនៅតែឆ្លៀតពេលសម្រាប់ធ្វើបុណ្យ ។



ប្រភព៖ ខាន់ ជេមស៌ KHAN JAMES