អ្នកស្លាប់ជាង២មុឺននាក់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានអភិបាលខណ្ឌដង្កោ ដឹកនាំមន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ យុវជន ប្រជាពលរដ្ឋ និងព្រះសង្ឃទាំង២៦វត្ត ក្នុងខណ្ឌ មកធ្វើពិធីសូត្រមន្ត រាប់បាត្រ ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និង លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ រួមជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក បានដឹកនាំមន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ យុវជននិងប្រជាពលរដ្ឋ ធ្វើពិធីសូត្រមន្ត រាប់បាត្រ ព្រះសង្ឃ២៦អង្គ មកពីវត្តទាំង២៦ ក្នុងខណ្ឌដង្កោ ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកអភិបាលខណ្ឌ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខណ្ឌដង្កោ តែងរៀបចំពិធីបង្សុកូល រាប់បាត្រឧទ្ទិសកុសលផលបុណ្យ ដល់ជនរងគ្រោះ ដែលបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងមុនពេលពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសដល់បងប្អូនទាំងអស់ ដែលអ្នកខ្លះស្លាប់ទៅដោយពុំមានក្រុមគ្រួសារដើម្បីធ្វើពិធីបុណ្យឲ្យ អ្នកខ្លះក៏បានបាត់បង់ជីវិតទាំងគ្រួសារតែម្តង ហើយការឧទ្ទិសនៅថ្ងៃនេះ គឺឧទ្ទិសដល់អ្នកបាត់បង់ជីវិតជាង ២ម៉ឺននាក់ នៅក្នុនិងក៏ឧទ្ទិសដល់អ្នកដែលបាត់បង់ជីវិតរាប់នៅក្នុងទូទាំងប្រទេសផងដែរ ៕