អស្ចារ្យខ្លាំងណាស់!!! កម្ពុជាផ្តល់ជំនួយ ដល់ប្រទេសឥណ្ឌូនេស៊ី ចំនួន២០ម៉ឺនដុល្លារ ដែលកំពុងរងគ្រោះដោយសាររញ្ចួយដី និងរលកយក្សស៊ូណាមិ
-

ប្រទេសកម្ពុជា ពិតមែនតែតូច ហើយក្រីក្រទៀត តែមិនអាចឈរអោបដៃមើលឡើយ សុខចិត្ត ប្រឡេះពីមាត់ពីករ ជួយដល់ប្រទេស ឥណ្ឌូនេស៊ី ដែលកំពុងរងគ្រោះដោយសាររញ្ចួយដី និងរលកយក្សស៊ូណាមិ។

កាលពីថ្ងៃសុក្រទី២៨ ខែកញ្ញា កន្លងទៅ គ្រោះធម្មជាតិដ៏រន្ធត់មួយគឺរលកយក្សស៊ូណាមិ បានវាយប្រហារមកលើទីក្រុង Palu នៅលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី បង្កជាសោកនាដកម្មដ៏គួរឲ្យរន្ធត់ ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន។ ដើម្បីជាកាយវិកាបង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ីក្នុងគ្រាលំបាកនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តចូលរួមចំណែកនូវទឹកប្រាក់ចំនួន ២០០.០០០ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ សម្រាប់រំលែកទុក្ខដល់ជនរងគ្រោះ ដោយសារមហន្តរាយពីគ្រោះធម្មជាតិដ៏សោកនាដកម្មនេះ៕