ហ៊ានចុះមុជទេ...សមុទ្រខ្មែរធ្លាប់តែស្រស់ស្អាតភ្ញៀវកកកុញ តែពេលនេះសុទ្ធតែសម្រាម
ណារ៉ា
-

កាលពីប៉ុន្មានម៉ោងមុននេះ បើតាមហ្វេសប៊ុករបស់ប្រធានគណបក្ស ខ្មែរក្រោក ហៅលោក វិល្លាម បានបង្ហោះសារទាំងចម្ងល់ទាក់ទងបរិស្ថានសមុទ្ររបស់កម្ពុជាយើងដោយលើកឡើងថា សូម្បីតែខ្មែរយើងក៏មិនហ៊ានចុះមុជទឹកនេះដែរ ចុះទំរាំតែបរទេស។

លោកចោទជាសំណួរឡើងថា៖ «សមុទ្រស្អាតយ៉ាងហ្នឹងបងប្អូនប្រជាពលរដ្ឋហ៊ានចុះមុជឬអត់ ? អាជ្ញាធរខេត្ត អាជ្ញាធរបរិស្ថាន ហ៊ានចុះមុជឬអត់ ?

លោកបន្ដថា៖ ខ្ញុំជឿថាគ្មាននរណាហ៊ានចុះមុជទេ ចុះទំរាំតែយេីងជាខ្មែរមិនហ៊ានចុះមុជទឹកសមុទ្ររបស់ខ្លួនផងផង តេីវាអាចទាក់ទាញភ្ញៀវបរទេស «ក្រៅពីចិន » អោយមកមុជមកកំសាន្តបានយ៉ាងដូចម្ដេចទៅ ?»