ភ្នំពេញ៖លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំក្រុមជំនាញការិយាល័យ និងមន្រ្តីជំនាញអង្គភាពពាក់ព័ន្ធ ចុះបញ្ឈប់ការធ្វើអាជីវកម្មលក់មាន់ ដែរបានបង្ករផលប៉ះពាល់សុខ ភាពដល់អ្នករស់នៅជិតខាង ក្នុងសង្កាត់បឹងទំពន់ទី១ ។
នៅវេលាព្រឹកម៉ោង ៩:០០នាទីព្រឹក ថ្ងៃពុធទី៣ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារ រដ្ឋបាលខណ្ឌមានជ័យ ដែលដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានចុះបញ្ឈប់អាជីវកម្មលក់មាន់ របស់ លោក ឡុង សុវណ្ណរិទ្ធិ និង លោកស្រី ប្រាក់ ស្រីមុំ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២៩BT ភូមិចំរើនផល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានបង្កផលប៉ះពាល់ ដល់អ្នករស់នៅជិតខាង ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានធ្វើការណែនាំ ម្ចាស់អាជីវកម្មលក់មាន់ ដោយទីតាំងអាជីវកម្មលក់មាន់នេះ បង្កផលប៉ះពាល់បរិស្ថានខ្លាំង ដូចជា គ្មានអនាម័យ គ្មានបច្ចេកទេស មានក្លិនស្អុយ និង ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅជិតខាង ៕










ដោយ៖ ភារ៉ា