ប៉ុបពី ក្រោយសុំទោសអ្នកមានគុណថា «កូនគ្មានផ្កាស្លាជូនដូចគេ» ពេលនេះ ទម្លាយរូបថត Pre-Wedding ត្រៀមចូលរោងការជាមួយប្តីក្មេង
ភ្នំពេញៈ ពិតជារឿងមួយធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ពេលឃើញរូបថត Pre-Wedding ជាច្រើនសន្លឹករបស់ កញ្ញា លាង សុធា ហៅ ប៉ុបពី ជាមួយស្វាមី កំលោះសង្ហា ប៊ីលី ប៊ីលី ត្រូវបានគេចែករំលែកពេញបណ្តាញសង្គម។ មូលហេតុដែលទស្សនិជនភ្ញាក់ផ្អើលខុសធម្មតា គឺបន្ទាប់ពីតារារូបនេះ ធ្លាប់បង្ហោះសារសុំទោសអ្នកមានគុណ ពីរឿងគ្មានផ្កាស្លាជូន ឪពុកម្តាយ ដូចកូនប្រុសស្រីគេដទៃ ប៉ុន្តែថ្មីៗនេះ ស្រាប់តែមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ជាមួយនឹងរូបថត Pre-Wedding ព្រមទាំងថា នឹងមានដំណឹងល្អឆាប់ៗនេះ ពោលគឺជិតចូលរោងការ ជាមួយប្តីក្មេងតែម្តង ៕






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។