ក្មេងស្រីអាយុទើបតែ១៦ឆ្នាំ ដើរតួធ្វើជាម្តាយផង ឪពុកផង ត្រូវបោះបង់ការសិក្សាដើម្បីចិញ្ចឹមជីវិត ត្រូវមើលថែលោកយាយចំណាស់ម្នាក់ ដែលកំពុងតែមានជំងឺជាប់ខ្លួនទៀត...(មានវីដេអូ)
-

បើយោងតាមគណនីហ្វេសប៊ុក គុណម្ចាស់ គុណធម៌ជីវិត​ បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា "សូមមេត្តាជួយ Share ម្នាក់មួយផងបានទេបងប្អូនដើម្បីជួយដល់ប្អូនស្រីម្នាក់នេះផង ដែលទើបមានអាយុ១៦ឆ្នាំទេ បានដើតួយ៉ាងសំខាន់នៅក្នុងគ្រួសារមួយនេះ ដោយប្អូនបានលះបង់ការសិក្សារបស់ប្អូន ដោយគ្រួសារប្អូនក្រីក្រពេកសុខចិត្តដើរសុីឈ្នួលគេមួយថ្ងៃបានប្រាក់២មុឺនរៀល ទុកគ្រាន់យកមកចិញ្ចឹមប្អូនៗទាំងពីរនឹងជីដូនដែលមានវ័យចំណាស់នឹងមានរោគប្រចាំកាយ។ 


សព្វថ្ងៃប្អូនមានការពិបាក់ណាស់បន្ទាប់ពីអ្នកម្ដាយបានស្លាប់ចោល នឹងឪពុកគាត់បានទៅយកប្រពន្ធមួយទៀត ដោយទុកអោយប្អូនជាអ្នកមើលការខុសត្រូវចំពោះប្អូនៗនឹងជីដូនទៀត ពិតជាគួរអោយអាណិតណាស់ចឹងហើយសូមញាតិញោមដែលមានសទ្ធាជ្រះថ្លាមេត្តាជួយដល់ប្អូនផងបានទេដូចជាស្បៀងអាហារហូបចុក តាមដែលញាតិញោមអាចធ្វើទៅបាន ប្អូនរស់នៅភូមិ កំពុងទ្រា ឃុំស្អាងភ្នុំ ស្រុកស្អាង ខេត្តកណ្ដាល??សំរាប់ព័ត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ☎087313246"។



មានវីដេអូ៖



ប្រភព៖ គុណធម៌ជីវិត​