រថយន្តដឹកស៊ីម៉ងត៍មួយគ្រឿង ដឹកលើសចំណុះចុះទូលដាច់ហ្រ្វាង ក្រឡាប់ផ្ងារជើង ក្នុងស្រុកស្រែអំបិល
-

កោះកុងៈ កាលពីវេលាម៉ោង១១ៈ៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះបង្គោលKm លេខ 141-142 ក្នុងភូមិសាស្ត្រ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តចុះចំណោត រួចហើយបួងចង្កូត ជាន់ហ្វ្រាំងមិនសុី បណ្តាលអោយរថយន្តក្រឡាប់តែម្តង។

តាមប្រភពពីសមត្ថកិច្ចអោយដឹងថា រថយន្តខាងលើ ពាក់ផ្លាកលេខ ភ្នំពេញ 3D-1915 ដឹកសុីម៉ង់ត៍ ចេញពីកំពង់ផែស្រែអំបិល ឆ្ពោះទៅក្រុងព្រះសីហនុ បើកបរដោយឈ្មោះ សាក់. គន្ធា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ (រងរបួសស្រាល)។ បើតាមសមត្ថកិច្ចអះអាងថាមូលហេតុ  ដែលរថយន្តចុះចំណោត រួចហើយបួងចង្កូត ជាន់ហ្វ្រាំងមិនសុី បណ្តាលអោយរថយន្តក្រឡាប់តែម្តង ៕